Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ ?

២. រេទីន ជាអ្វី ? វាត្រូវបានភ្ញោចដូចម្តេច ?

៣. តើរលកសូរ មានឥទ្ធិពលលើផ្នែកផ្សេងៗនៃត្រចៀកដូចម្តេច ?

៤. តើវិញ្ញាណក្លិន និងរសជាតិមានទំនាក់ទំនងគ្នាដូចម្តេច ?

៥. តើខួរក្បាលកំណត់ប្រភពរំញោចបានដូចម្តេច  ?

ចម្លើយ

១. លក្ខណៈដូចៈ មាននាទីក្នុងការដឹកនាំអាំងភ្លុចប្រសាទ ។

លក្ខណៈខុសគ្នាៈ

ណឺរ៉ូនវិញ្ញាណនាំ

  • ដឹកនាំអាំងភ្លុចប្រសាទពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ
  • តួកោសិកាស្ថិតនៅក្នុងកង់គ្លីយ៉ុងនៃសរសៃប្រសាទ
  • ភាគច្រនជាណឺរ៉ូនឯកប៉ូល

ណឺរ៉ូនចលករ

  • ដឹកនាំអាំងភ្លុចប្រសាទពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម
  • តួកោសិកាស្ថិតនៅក្នុងខួរក្បាលឬ ខួរឆ្អឹងខ្នង
  • ភាគច្រើនជាណឺរ៉ូនពហុប៉ូល ។

២. រេទីន ជាស្រទាប់ក្នុងបង្អស់នៃភ្នាសគ្រាប់ភ្នែក ។ នៅពេលពន្លឺប៉ះទៅនិងកោសិកា ធ្មួលពន្លឺ ( កោសិកាកោននិងកោសិកាដំបង ) វាបង្កើតអាំងភ្លុចប្រសាទ ហើយត្រូវបានដឹកនាំទៅកាន់ខូរក្បាលតាមសរសៃប្រសាទអុបទិច ។​

៣. ស្លឹកត្រចៀកប្រមូលផ្តុំរលកសូរ ហើយបំពងសោតវិញ្ញាណដឹកនាំរលកសូរទៅកាន់ត្រចៀកកណ្តាលដោយឆ្លងកាត់ ក្រដាសត្រចៀក ។ ក្រដាសត្រចៀកញ័រ ហើយលំញ័រនេះត្រូវបានដឹកនាំឆ្លងកាត់ត្រចៀកកណ្តាលឆ្អឹងតូចៗ៣ ។ បន្ទាប់មកឆ្អឹងតូចទី៣ ញ័រផ្ទប់និងភ្នាសស្តើងនៃបង្អួចរាងពងក្រពើ ។ លំញ័ររបស់ភ្នាសនេះធ្វើឲ្យធាតុរាវនៃបំពងរាងគូទខ្យងញ័រ ដែលបណ្តាលឲ្យរោមល្អិតៗនៃកោសិកាធ្មួលក្នុងបំពងរាងគូទខ្យងញ័រ ។ បន្ទាប់មកកោសិកាធ្មួលប្តូរលំញ័រឲ្យទៅអាំងភ្លុចប្រសាទ ។

៤. រសជាតិអាហារទាក់ទងនឹងវិញ្ញាណរសជាតិផង និងវិញ្ញាណក្លិនផង ។ ក្លិនឈ្ងុយរបស់អាហារភ្ញោចធ្មួលក្លិនហើយអាហារនៅក្នុងមាត់ភ្ញោចធ្មួលវិញ្ញាណរសជាតិ ។ ដូចនេះវិញ្ញាណទាំងពីរមានទំនាក់ទំនងបំពេញគ្នាដើម្បីឲ្យអាហារមានរសជាតិឆ្ងាញ់ ។

 ៥. ខួរក្បាលបកស្រាយនូវផ្លូវដែលរំញោចធ្វើដំណើរ បន្ទាប់មកខួរក្បាលកំណត់បាននូវទីតាំងនៃប្រភពរបស់រំញោចនោះ ។

វិញ្ញាសាទី១២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login