2019-07-22 02:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. នៅក្នុងសារពាង្គកាយ ប្រព័ន្ធសរីរាង្គទាំងអស់ធ្វើការរួមគ្នា ហើយប្រព័ន្ធមួយមានឥទ្ធិពលទៅលើប្រព័ន្ធមូយទៀត ។ តើប្រព័ន្ធប្រសាទ និងសរីរាង្គវិញ្ញាណធ្វើការរួមគ្នាយ៉ាងដូចម្តេច ?
២. ដូចម្តេចដែលហៅថា តំណបត្រឡប់អវិជ្ជមាន ?
៣. ចូរបកស្រាយពីសកម្មភាព តំណបត្រឡប់អវិជ្ជមាននៃអរម៉ូន ADH ។
៤. ដៃរបស់អ្នកប៉ះឆ្នាំងអុតក្តៅដោយចៃដន្យ ។ បន្ទាប់មកអ្នកដកដៃចេញពីឆ្នាំងអុតយ៉ាងរហ័ស ។តើសកម្មភាពបែបនេះ មានឈ្មោះថាអ្វី ? តើអ្នកមានអារម្មណ៍ឈឺចាប់ឬទេ មុនពេលអ្នកដកដៃចេញពីឆ្នាំងអ៊ុត ។ ចូរពណ៌នា តើមានរឿងអ្វីកើតឡើងនៅក្នុងមជ្ឈមណ្ឌលប្រសាទ ដែលធ្វើឲ្យអ្នកមានប្រតិកម្មតបរហ័សបែបនេះ ?
ចម្លើយ
១. នៅក្នុងសរីរាង្គវិញ្ញាណទាំងអស់មានធ្មួលសម្រាប់ចាប់យករំញោចទាំងខាងក្នុង និងខាងក្រៅសារពាង្គកាយ ។ ធ្មួលទំាងនេះបង្កើតឲ្យមានអាំងភ្លុចប្រសាទដែលបញ្ចូនព័ត៌មានទៅមជ្ឈមណ្ឌលប្រសាទ ។
២. តំណប់តត្រឡប់អវិជ្ជមាន ជាកំណើននៃសារធាតុមួយ ទៅបង្អាក់ដំណើរការដែលដឹកនាំឲ្យមានកំណើននៃសារធាតុនោះ ។
៣. សកម្មភាពរបស់ ADH ទាក់ទងទៅនឹងកំហាប់ឈាម ។ នៅពេលឈាមខាប់ កោសិកាប្រសាទដែលរួសទៅនឹងសម្ពាធអូស្មូស ភ្ញោចឲ្យបញ្ចេញអរម៉ូន ADH ពីផ្នែកចុងអាក់សូនក្នុងអ៊ីប៉ូភីសក្រោយទៅក្នុងចរន្តឈាម ។ ADH ភ្ញោចតម្រងនោមឲ្យស្រូបទឹកពីបំពង់ប្រមូលផ្តុំ រួចបញ្ចូលទៅក្នុងឈាមវិញ ។ នៅពេលនោះឈាមត្រឡប់ជារាវវិញ អរម៉ូន ADH ត្រូវបានបញ្ឈប់មិនឲ្យបញ្ចេញទៀតទេ ។
៤. សកម្មភាពនេះហៅថា រេផ្លិច ។ មុនពេលយើងដកដៃចេញពីឆ្នាំងអ៊ុតយើងមិនមានអារម្មណ៍ឈឺចាប់ទេ ។ នៅពេលដៃប៉ះឆ្នាំងអ៊ុតក្តៅ ធ្មួលវិញ្ញាណកម្តៅបង្កើតអាំងភ្លុចប្រសាទធ្វើដំណើរតាមសរសៃប្រសាទឆ្អឹងខ្នងរួចតាមខ្នែងវិញ្ញាណនាំចូលទៅផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង ។ អាំងភ្លុចនេះឆ្លងកាត់ណឺរ៉ូនភ្ជាប់នៅក្នុងខួរឆ្អឺងខ្នង រួចេញតាមខ្នែងចលករពីផ្នែកពោះរបស់សារធាតុប្រផេះ ។ តាមរយៈណឺរ៉ូនចលករ អាំងភ្លុចប្រសាទនេះបានភ្ញោចទៅសរីរាង្គប្រតិកម្មគឺសាច់ដុំដៃកន្រ្តាក់ចេញពី ឆ្នាំងអ៊ុតក្តៅនោះអាំងភ្លុចប្រសាទមួយទៀតឆ្លងកាត់ណឺរ៉ូនភ្ជាប់ផ្សេងទៀត ហើយធ្វើដំណើរឡើងតាមខួសឆ្អឹងខ្នងទៅខួរក្បាល ។ នៅពេលនោះយើងមានអារម្មណ៍ឈឹចាប់ ។ អាំងភ្លុចប្រសាទមួយផ្សេងទៀតធ្វើដំណើរទៅកាន់តំបន់និយាយនៅខួរក្បាល ។ នៅទីនោះ សញ្ញាត្រូវបានបញ្ចូនទៅកាន់សាច់ដុំបញ្ចេញសំឡេងហើយយើងស្រែក « អួយ » ។