Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសិលាម៉ាក់ម៉ាខុសគ្នាដោយសារអ្វី ?

២.​​តើហ្វែលស៊ិច មានលក្ខណៈដូចម្តេចខ្លះ ?

៣.​តើម៉ាហ្វិច មានលក្ខណៈដូចម្តេចខ្លះ ?

៤. តើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្តេចខ្លះ ?

៥. តើសិលាម៉ាក់ម៉ាមានកំណកំណើតដូចម្តេច ?

ចម្លើយ

១. សិលាម៉ាក់ម៉ាខុសគ្នាដោយសារសមាសធាតុ និងល្បឿននៃការចុះត្រជាក់ ។

២. ហ្វែលស៊ិច ជាសិលាដែលមានពណ៌ភ្លឺ ហើយស្រាលព្រោះវាសម្បូរធាតុស៊ីលីស្យូម អាលុយមីញ៉ូម សូដ្យូម និងប៉ូតាស្យូម ។

៣. ម៉ាហ្វិច ជាសិលាពណ៌ក្រមៅមានទម្ងន់ធ្ងន់ជាងសិលាហ្វេលស៊ិច ព្រោះវាសម្បូរធាតុដែក ម៉ាញេស្យូម និងកាល់ស្យូម ។

៤. អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ា គឺប្រសិនបើអត្រាចុះត្រជាក់នៃម៉ាក់ម៉ានិងកំអែភ្នំភ្លើងកាន់តែយូរ នោះក្រាមសិលាកាន់តែធំ ហើយមានវាយភាពកាន់តែគ្រើមខ្លាំង ។ ផ្ទុយទៅវិញ ប្រសិនបើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើងនិងម៉ាក់ម៉ាកាន់តែលឿន នោះក្រាមសិលាកាន់តែតូចៗបំផុត ឬគ្មានក្រាមសោះហើយមានវាយភាពកាន់តែម៉ដ្ឋ ។

៥. សិលាម៉ាក់ម៉ាកើតឡើងពីការចុះត្រជាក់នៃកំអែភ្នំភ្លើងនៅលើសំបកផែនដី ហើយសិលាម៉ាក់ម៉ាខ្លះកើតជ្រៅក្នុងសំបកផែនដី ។

វិញ្ញាសាទី១២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login