2019-07-22 05:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសិលាម៉ាក់ម៉ាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។
២. តើព្លុយតូនីកជាអ្វី ?
៣. ដូចម្តេចហៅថា សិលាជ្រៀត ? វាមានលក្ខណៈដូចម្តេច ? ហើយគេឲ្យឈ្មោះកំណកំណើតសិលាជ្រៀតតាមរយៈអ្វី ?
៤. ដូចម្តេចហៅថា សិលាភ្នំភ្លើង ?
៥. តើពុយមីសមានលក្ខណៈដូចម្តេចខ្លះ ?
ចម្លើយ
១. សិលាម៉ាក់ម៉ាមាន២ប្រភេទគឺៈ
២. ព្លុយតូនីក គឺជាកំណកំណើតសិលាជ្រៀតដែលមានរាងមូលធំដូចបាល់ឡុង កើតពីការចុះត្រជាក់នៃម៉ាក់ម៉ាជ្រៅក្នុដី ។
៣. សិលាជ្រៀត គឺជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី ។ គេអាចហៅសិលាជ្រៀតបានម្យ៉ាងទៀតថា សិលាព្លុយតូនីក ។
សិលាជ្រៀតមានវាយភាពគ្រាប់គ្រើម ព្រោះមានកម្តៅហ៊ុំព័ទ្ធធ្វើឲ្យវាចុះត្រជាក់យឺត ។
គេឲ្យឈ្មោះកំណកំណើតសិលាជ្រៀតទៅតាមទំហំនិងរបៀបជ្រៀតចូលទៅក្នុងមជ្ឈដ្ឋានជុំវិញ ។
៤. សិលភ្នំភ្លើង គឺជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី ។
៥. ពុយមីស ជាសិលាដែលមានរន្ធតូចៗ ដែលកើតមកពីបន្ទុះភ្នំភ្លើងដែលមានកម្លាំងខ្លាំង ។ ពុយមីសសម្បូរដោយរន្ធតូចៗជាច្រើនដែលបំពេញដោយឧស្ម័ន ។ ប្រភេទសិលាពុយមីសខ្លះអាចអណ្តែតទឹកបាន ។