Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសិលាកម្ទេចកំណក្លាស្ទិចកើតឡើងយ៉ាងដូចម្តេច ?

២. តើសិលាកម្ទេចកំណគីមីកើតឡើងយ៉ាងដូចម្តេច ?

៣. តើ « ថ្មកំបោរគីមី » ផ្សំឡើងពីអ្វី ? ហើយវាកកើតឡើងយ៉ាងដូចម្តេច ?

៤. តើសិលាកម្ទេចកំណសរីរាង្គកើតឡើងយ៉ាងដូចម្តេច ?

៥. តើ «​ថ្មកំបោរ » កើតឡើងពីអ្វីខ្លះ ?

ចម្លើយ

១. សិលាកម្ទេចកំណក្លាស្ទិច កើតឡើងពីបន្សំនៃបំណែកផ្សេងៗនៃសិលានិងរ៉ែដែលបង្ខាំជាប់គ្នា ។ គេសម្គាល់ឈ្មោះសិលាកម្ទេចកំណក្លាស្ទិចតាមរយៈទំហំនិងរូបរាងនៃបំណែកសិលា ។ ឧ. សិលាក្រែ ឬខ្សាច់ផ្សំឡើងពីក្រាមទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់់គ្នា ។ ថ្មភក់កើតឡើងពីការចាក់បង្គរនៃភក់ ។ សិលាក្តាំងកើតឡើងពីគ្រាប់ក្រួសធំៗបង្ខាំជាប់គ្នា ។

២. សិលាកម្ទេចកំណគីមី កើតឡើងពីសូលុយស្យុងរ៉ែនិងទឹក នៅពេលមានភ្លៀងធ្លាក់ហូរចូលសមុទ្រយឺតៗ វារលាយសារធាតុខ្លះនៃសិលា ហើយសារធាតុនោះកកើតជារ៉ែ ហើយបង្កើតបានជាសិលាកម្ទេចកំណគីមី ។ ឧ. ថ្មកំបោរគីមី ។

៣. ថ្មកំបោរគីមី  ផ្សំឡើងពីកាល់ស្យូមកាបូណាត ឬរ៉ែកាល់ស៊ីត ។ វាកើតឡើងនៅពេលកាល់ស្យូមនិងកាបូណាតផ្សំគ្នាក្នុងទឹកសមុទ្រ ដោយកាល់ស៊ីតចេញពីសូលុយស្យុងទឹកសមុទ្រជាក្រាម ។

៤.​សិលាកម្ទេចកំណសរីរាង្គ កើតឡើងពីសំណល់សាកសពសត្វរស់ក្នុងមហាសមុទ្រដែលបង្ខាំជាប់គ្នា ។ ឧ. ថ្មកំបោរ ។

៥. ថ្មកំបោរ កើតឡើងពីៈ

  • ថ្មកំបោរខ្លះកើតឡើងពីផ្កាថ្ម
  • សំណល់សត្វសមុទ្រប្រមូលផ្តុំនៅបាតមហាសមុទ្រ បន្ទាប់មកពួកវាបង្ខាំភ្ជាប់គ្នាបង្កើតបានជាថ្មកំបោរផូស៊ីល ។
  • ថ្មកំបោរសរីរាង្គកើតពីសំបកសត្វកប់ក្នុងភក់នៅបាតសមុទ្រ ។

វិញ្ញាសាទី១៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login