2019-07-22 06:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសិលាប្រភេទណាខ្លះ ដែលអាចក្លាយទៅជាសិលាប្រែកំណើត ?
២. តើលំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពប៉ុន្មាន ? ហើយលាយក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពប៉ុន្មាន ?
៣. តើលំនាំប្រែកំណើតរបស់សិលាមានប៉ុន្មាន ? អ្វីខ្លះ ?
៤. ចូររៀរាប់លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា ។
៥. ចូររៀបរាប់ពីលំនាំប្រែកំណើតដោយប៉ះទង្គិច ។
ចម្លើយ
១. សិលាដែលអាចក្លាយទៅជាសិលាប្រែកំណើតមាន សិលាភ្នំភ្លើងសិលាកម្ទេចកំណ និងសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទីជាសិលាប្រែកំណើតផ្សេងទៀតដែរ ។
២. លំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពចន្លោះពី ៥០អង្សាសេ ទៅ ១០០០ អង្សាសេ ។ ហើយសិលានឹងក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពខ្ពស់ជាង ១០០០អង្សាសេ ។
៣. លំនាំប្រែកំណើតរបស់សិលាមាន ២យ៉ាងគឺ លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា និងលំនាំប្រែកំណើតដោយប៉ះទង្គិច ។
៤. លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា គឺជាវិធីមួយដែលសិលាអាចទទួលរងលំនាំប្រែកំណើតបានគឺដោយការប៉ះជាមួយម៉ាក់ម៉ា ។ នៅពេលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្តៅមជ្ឈដ្ឋានជុំវិញសិលា ។ ជាលទ្ធផលម៉ាក់ម៉ាធ្វើឲ្យរ៉ែខ្លះនៅជុំវិញប្រែក្លាយទីរ៉ែផ្សេងទៀត ។ លំនាំប្រែកំណើតដោយប៉ះនិងម៉ាក់ម៉ាកើតឡើងក្បែរសិលាម៉ាក់ម៉ាជ្រៀតប៉ុណ្ណោះ ។
៥. លំនាំប្រែកំណើតដោយប៉ះទង្គិច កើតមាននៅពេលសម្ពាធដ៏ខ្លាំងសង្កត់លើសិលាដែលកប់យ៉ាងជ្រៅពីក្រោមសិលាផ្សេងទៀត ឬនៅពេលផ្ទាំងសំបផែនដីប៉ះទង្គិចគ្នា ។ សម្ពាធនិងកំណើនសីតុណ្ហភាពដែលកើតឡើងនៅក្រោមលក្ខខណ្ឌនេះបណ្តាលឲ្យខូចទ្រង់ទ្រាយនិងផ្លាស់ប្តូរសមាសធាតុគីមី ។ សិលាប្រែកំណើតប្រភេទនេះភាគច្រើនស្ថិតនៅក្រោមកំណកំណើតសិលាទ្វីប ។