សំនួរ
១. តើក្លរ៉ូអ៊ីតជាអ្វី ? ហើយមានលក្ខណៈដូចម្តេច ?
២. ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ ?
៣. តើគេបែងចែកខូរក្បាលជាប៉ន្មានផ្នែក ? អ្វីខ្លះ ? មាននាទីដូចម្តេចខ្លះ ?
៤. តើវិសកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ ?
៥. ហេតុអ្វីបានជាគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក ?
ចម្លើយ
១. ក្លរ៉ូអ៊ីតជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក ។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បូរដោយសសៃឈាម ។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីតសែនទៅផ្គត់ផ្គង់ឲ្យទៅស្រទាប់រេទីននិងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក ។ វាក៏មាននាទីការពារជះត្រលប់មកវិញនៃពន្លឺផងដែរ ។
២. ក្នុងនោះរួមមានៈ គ្លុយកូស អាស៊ីតអាមីនេអំបិលខនិជ វីតាមីន អាស៊ីខ្លាញនិងគ្លីសេរ៉ូស ។
៣. ខួរក្បាលមាន៣ ផ្នែកគឺខួរធំ ខួរតូច និងខួរកញ្ចឹងក ។ ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ
- ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥ ។
- ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាឆន្ទៈទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ ។
- ខួរកញ្ចឹងកៈ វាមាននាទីត្រួតពិនិត្យចលនាអឆន្ទៈរបស់សាររពាង្គកាយគឺចង្វាក់ដង្ហើម និងការន្ត្រាក់របស់បេះដូង ។
៣. ផលអាក្រក់រួមមានៈ
គ្រោះថ្នាក់ចំពោះបរិស្ថានៈ
- សម្លាប់សត្វដែលរស់នៅនៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី
- ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់នឹងសារធាតុ ពុលផ្សេងៗ
- បង្កើនភាពអារដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ
គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ
- ក្រុមហ៊ុនផលិតគ្រាប់ GM ការពារយ៉ាងស្របច្បាប់មិនឲ្យក្រុមហ៊ុនដទៃផលិតគ្រាប់រុក្ខជាតិ GM ដូចគ្នាបាន
- កសិករមិនអាចយកគ្រាប់រុក្ខជាតិទុកធ្វើពូជបានគឺត្រូវទិញពីក្រុមហ៊ុនរៀងរាល់ឆ្នាំ ។
គ្រោះថ្នាក់ចំពោះសុខភាពៈ
- ធ្វើឲ្យមានប្រតិកម្មពីប្រព័ន្ធភាពសុំាពេលបរិភោគសារធាតុដែលបានមកពីវិស្វកម្មសេនេទិច
- សែនខ្លះធ្វើឲ្យមានធន់និងអង់ទីប្យូទិចដែលធ្វើឲ្យអ្វីដេលព្យាបាលដោយអង់ទីប្យូទិចមិនអាចព្យាបាលបានជា
- មនុស្សខ្លះធ្វើឲ្យចេតនានិងបង្កើតបន្សំសែនថ្មីសម្រាប់ផលិតសារធាតុគីមីប្រើប្រាស់ក្នុងសង្គ្រាម
គ្រោះថ្នាក់ចំពោះសង្គមនិងសីលធម៌ៈ
- ធ្វើឲ្យមានមុយតាស្យុងសែនក្នុងអូវុល ស្ពែម៉ាតូសូអ៊ីតដែលឲ្យប៉ះពាល់ដល់សណ្តានក្រោយ
- បែងចែកវណ្ណៈពីព្រោះអ្នកមានមានចំនួនទើបអាចប្រើប្រាស់វិស្វកម្មសេនេទិចនេះបាន
- អ្នកប្រកាន់សាសនាមិនដូចគ្នាទទួលស្គាល់ការច្នៃសែនធម្មជាតិដើម្បីបង្កើតសារពាង្គកាយ ។
៥. ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន ។
វិញ្ញាសាទី៣១