2019-07-26 09:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការផ្លាស់ប្តូរតួនាទីស្រ្តី និងបុរសនៅក្នុងសង្គម គឺជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៅក្នុងសង្គមលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកដែលមានស្រ្តីជាង៦០%បានរៀបការ និងចូលធ្វើការក្នុងសង្គម ។ ការផ្លាស់ប្តូរនេះ គឺធ្វើឲ្យបន្ទុក ឬការទទួលខុសត្រូវនៅក្នុងគ្រួសារមួយត្រូវចែករំលែកទៅឲ្យស្រ្តីឬបុរសដែលត្រូវទទួលខុសត្រូវដូចជា ប្តីត្រូវទិញម្ហូប ឬធ្វើកិច្ចការផ្ទះ ឬទិញរបស់ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះមានតាំងពីសំលៀកបំពាក់រហូតដល់គ្រឿងសង្ហារឹម ។ នៅពេលដែលចំនួនស្រ្តីធ្វើការក្នុងសង្គមកាន់តែច្រើនស្រី្តក៏ក្លាយជាអ្នកដឹកនាំគ្រួសារ និងមានភាពឯករាជ្យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ ស្រី្តជាអ្នកសម្រេចចិត្តលើការទិញសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុផ្សេងៗដែលកិច្ចនេះកាលពីមុនជាបន្ទុករបស់ប្តី ។ អ្នកទីផ្សារមើលឃើញការផ្លាស់ប្តូរនេះមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ និងបង្កើតផលិតផលថ្មីជំនួសកិច្ចការស្រ្តីនៅក្នុងផ្ទះដូចម៉ាស៊ីនបូមដី ម៉ាស៊ីនលាងចាន ឆ្នាំងដាំបាយអគ្គីសនី ។ល។