រូបរាងនៃល្បះខ្មែរ៖
១. ល្បះបញ្ជាក់មាន ៣ទម្រង់គឺៈ
- ល្បះបញ្ជាក់ស្របនឹងល្បះបញ្ជាក់មិនស្រប ។ ឧទាហរណ៍ៈ ខ្ញុំទៅលេងងស្រុកកំណើត ។
- ល្បះបញ្ជាក់ប្រើក្នុងល្បះកត្តុនិងល្បះកម្ម ។ ឧទាហរណ៍
ៈ ឆ្កែខាំខ្ញុំ ។
- ល្បះបញ្ជាក់ធម្មតា និងល្បះបញ្ជាក់សង្កត់ ។ ឧទាហរណ៍ៈ ខ្ញុំធ្លាប់ដាស់តឿនឯកច្រើនលើកហើយអោយខំថែសុខភាព ។
២. ល្បះបញ្ជាក់ចែកចេញជា២ទម្រង់ គឺទម្រង់ល្បះបញ្ជាស្រប និងមិនស្រប ។ បញ្ជាស្របគេមិនប្រើពាក្យជំទាស់ទេ ខុសពីបញ្ជាមិនស្របដែលបង្ហាញពីការជំទាស់រារាំង ។
- ល្បះបញ្ជាស្របៈ ដើរឲយលឿនទៅ
- ល្បះបញ្ជាមិនស្របៈ កុំដើរលឿនពេក
៣. ល្បះសំណួរ មាន៣ទម្រង់គឺៈ
- ល្បះសំណួរស្របនិងល្បះសំណួរមិនស្រប ។ ឧទាហរណ៍ៈ តើឯងចង់ទៅដើរលេងឬទេ ?
- ល្បះសំណួរកត្តុនិងល្បះសំណួរកម្ម ។ ឧទាហរណ៍ៈ តើគាត់ធ្វើស្រែនោះឬទេ ?
- ល្បះសំណួរធម្មតានិងល្បះសំណួរសង្កត់ ។ ឧទាហរណ៍ៈ ឯងនេះជាមិត្តដែរឬទេ ?
៤. ល្បះឧទាន មាន៣ទម្រង់គឺៈ
- ល្បះឧទានស្រប និងល្បះឧទានមិនស្រប ។