Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 07:56

ក្នុងសៀវភៅលោក អុក ចួន ត្រូវបានបែងចែកប្រភេទវេយ្យាករណ៍ជាមូលដ្ឋាន ៤យ៉ាងគឺៈ

  • ប្រភេទវេយ្យាករណ៍របស់ពាក្យ ឬថ្នាកវេយ្យាករណ៍របស់ពាក្យ

ប្រភេទវេយ្យាករណ៍របស់ពាក្យគឺជាប្រភេទដែលប្រាប់សញ្ញារួមណាមួយនោះថ្នាក់ពាក្យណាមួយដូចជាៈ នាម កិរិយា បុរស ភេទស្រ្តី អភេទ ក្នុងភាសាឥណ្ឌូអឺរ៉ុប.... ។

  • ប្រភេទវេយ្យាករណ៍ប្រាប់ទម្រង់ផ្លាស់ប្តូររបស់ពាក្យ

ប្រភេទវេយ្យាករណ៍ប្រាប់ទម្រង់ផ្លាស់ប្តូររបស់ពាក្យបង្ហាញឡើងនូវភាពដូចគ្នាតែមួយគត់របស់ថ្នាក់ពាក្យថ្នាក់ពាក្យណាមួយនោះទេសញ្ញាជារូបរាងផ្លាស់ប្តូររួម ។ ឧទាហរណ៍ៈ ប្រភេទវេយ្យាករណ៍ដែលបង្ហាញរូបរាងផ្លាស់ប្តួរវិភត្តិរបស់នាមស័ព្ទ របស់កិរីយាគុណនាមក្នុងភាសាសូវៀតឬបាលី  ។ ប្រភេទវេយ្យាករណ៍ឯកវចនៈ និងពងុវចនៈ ក្នុងភាសាបារាំង និងភាសាអង់គ្លេស ។

  • ប្រភេទវេយ្យាករណ៍អំពីទីកន្លែងរបស់ពាក្យ

ប្រភេទវេយ្យាករណ៍អំពីទីកន្លែងរបស់ពាក្យ គឺជាឯកភាពនៃទំនាក់ទំនងនិងរូបរាងដែលបង្ហាញឡើងរបស់បណ្តាការពារមានន័យពាក្យសព្ទមានទីតាំងដូចគ្នាក្នុងល្បះ ។ ឧទាហរណ៍ៈ ប្រភេទប្រធាន ប្រភេទសម្រាប់ប្រធាននៅក្នុងល្បះ និងបណ្តាសមាសធាតុនៃល្បះ ។

  • ប្រភេទវេយ្យាករណ៍អំពីទម្រង់ល្បះ

ប្រភេទវេយ្យាករណ៍អំពីទម្រង់ល្បះ គឺជាប្រភេទវេយ្យាករណ៍អំពីល្បះដែលមានទំនាក់ទំនងច្រើនបំផុតហើយនិងមានបង្ហាញច្រើនបំផុតអំពីវេយ្យាករណ៍ ។  ឧទាហរណ៍ៈ ប្រភេទល្បះទោល ប្រភេទល្បះផ្សំ.... ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login