Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 07:56

បង្ហាញបញ្ញត្តិវេយ្យាករណ៍ៈ

វេយ្យាករណ៍គឺជាការសំដៅនៃការបង្កើតរកឬសគលរបស់ភាសាណាមួយ ។ រួមទាំងបែបផែននៃការបង្កើតពាក្យអង្គធាតុនៃការផ្សំបណ្តាធាតុសមាស ដែលលេចចេញឲ្យឃើញនូវធាតុពាក្យសព្ទ ។ បើតាមលោក អុត ចូនបានពន្យល់ថាវេយ្យាករណ៍ជាផ្នែកមួយសំខាន់របស់ភាសាវិទ្យាដែលសិក្សាអំពីប្រព័ន្ធវេយ្យាករណ៍ សំនុំក្បួន សកម្មភាពរបស់បណ្តាអង្គធាតុ ។ ឯកតាភាសាដែលស្ថិតនៅក្នុងកម្រិតថ្នាក់ផ្សេងគ្នា និងច្បាស់ជាងនេះទៅទៀត គឺជាសំណុំក្បូនបង្កើតអង្គធាតុពាក្យសព្ទដំបូង គឺជាក្បួនបង្កើតពាក្យដោយរូបធាតុក្បួនបង្កើតកន្សោមពាក្យ បង្កើតល្បះហើយនិងបណ្តាវិធី និងមធ្យោបាយបង្កើតពាក្យនិងល្បះ ។

          បានជាយើងត្រូវសិក្សាវេយ្យាករណ៍ព្រោះថាវេយ្យាករណ៍ជាការសិក្សាអំពីភាសាដែលអាចធ្វើឲ្យយើងដឹងពីវិធីសាស្រ្តផ្សេងៗ និងក្បួនច្បាប់របស់ភាសានីមួយៗ ។

          គោលបំណងនៃការសិក្សាគឺ វេយ្យាករណ៍ជាមុខវិជ្ជាឯកទេសមួយដែលជួយឲ្យកសិស្សចេះសរសេរអក្ខរាវិរុទ្ឌ ចេះនិយាយ ចេះប្រើពាក្យពេចន៍ បង្កើតឃ្លាប្រយោគបានសមស្របក្នុងទំនាក់ទំនងផ្ទាល់មាត់ក្តី សំបុត្រក្តី ឬអត្ថបទដែលយើងហៅថាតែងសេចក្តី ។ ម្យ៉ាងទៀត ការសិក្សាវេយ្យាករណ៍ខ្មែរនាំឲ្យសិស្សមើលឃើញសម្បត្តិវប្បធម៌ដែលបុព្វរសបុរាណណាចារ្យយើងបានបង្កើតជាក្បួនខ្នាត សំដៅបម្រើផលប្រយោជន៍នៃការរស់នៅរបស់ប្រជាជនយើង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login