ការអនុវត្ត និងការត្រួតពិនិត្យមានដូចជា ៖
- ប្រភពហិរញ្ញវត្ថុធនធានមនុស្ស និងសម្ភារៈបរិក្ខារដែលតម្រូវឲ្យមានជាចាំបាច់សម្រាប់ការអនុវត្ត
- ត្រូវរៀបចំសកម្មភាពក្នុងកិច្ចការ ។ សកម្មភាពក្នុងកិច្ចការទាក់ទិនទៅនឹងការបំបែកកម្មវិធីចេញជាការងារ ឬសកម្មភាពផ្សេងៗគ្នា ហើយប្រគល់វាទៅបុគ្គលិកផ្សេងៗគ្នា ។ បុគ្គលិកម្នាក់ត្រូវដឹងថា ការងារនីមួយៗត្រូវដំណើរការនៅពេលណាទីណា និងយ៉ាងដូចម្តេច ។
- សកម្មភាពម៉ាឃីីធីងត្រូវតែតាមដានត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ដើម្បីឲ្យប្រាកដថា អ្វីៗប្រព្រឹត្តទៅតាមផែនការ ។
- ត្រូវចាត់វិធានការណ៍ត្រឹមត្រូវនានាឲ្យបានរហ័ស ប្រសិនបើព្រឹត្តការណ៍ ឬភាពអវិជ្ជមានណាមួយកើតមានឡើង ឧទាហរណ៍ដូចជា មានការឆ្លើយតបមិនល្អពីអតិថិជនក្នុងអំឡុងពេលអនុវត្តន៍កម្មវិធីម៉ាឃីធីង ។