2019-08-17 02:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នាយករដ្ឋមន្ត្រីអាចតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រិជាន់ខ្ពស់ស៊ីវិល យោធា មន្រ្តីការទូត និងអភិបាលរងរាជធានី-ខេត្តអភិបាលក្រុង-ស្រុក-ខណ្ឌ និងមន្ត្រីរាជការចាប់ពីប្រធាននាយកដ្ឋាន វរសេនីយ៍ឯក និងថ្នាក់ប្រហាក់ប្រហែលឡើងទៅ តាមសំណើរបស់ប្រធានស្ថាប័ន ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំង ឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមាន ៖ អគ្គលេខាធិការរង ក្រសួង អគ្គនាយករង អគ្គាធិការរង អភិបាលរងរាជធានី-ខេត្ត សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ ប្រធាននាយកដ្ឋាន អធិការ អភិបាលក្រុង-ស្រុក-ខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើ ឬប្រហាក់ប្រហែលនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ។ (គ្រប់មុខតំណែងក្នុងឋានន្តរស័ក្តិទី២ នៃក្របខណ្ឌប្រភេទ (ក)) ។