Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 02:44

ប្រធានស្ថាប័ន​ មានអំណាចក្នុងការតែងតាំងផ្លាស់ប្ដូរ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមាន ដោយប្រកាសសម្រាប់មន្ត្រីរាជការដែលមានឋានៈចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម ។ មុខតំណែងក្នុងមុខងារសាធារណៈ ដែលត្រូវតែងតាំង ឬប្រគល់ភារកិច្ចដោយប្រកាសរួមមាន ៖អនុប្រធាននាយកដ្ឋាន អភិបាលរងក្រុង-ស្រុក-ខណ្ឌ ព្រឹទ្ធបុរសរង អធិការរង ប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ប្រធានការិយាល័យថ្នាក់កណ្ដាល អនុប្រធានមន្ទីរជំនាញរាជធានី-ខេត្ត អនុប្រធានការិយាល័យថ្នាក់កណ្ដាល ប្រធាន-អនុប្រធានការិយាល័យ ការិយាល័យនៅសាលារាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យនៃមន្ទីរជំនាញរាជធានី-ខេត្ត ប្រធាន-អនុប្រធានការិយាល័យក្រុង-ស្រុក-ខណ្ឌ និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងថ្នាក់ប្រហាក់ប្រហែលនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ។ (រាល់មុខដំណែងសម្រាប់ឋានន្តរស័ក្តិទី ៣ នៃក្របខណ្ឌប្រភេទ (ក) ចុះក្រោម ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login