ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ច្បាប់ស្តីពីរបបសន្តិសុខសង្គម គឺជាយន្តការដែលមានសារៈសំខាន់បំផុតហើយត្រូវបានរៀបចំ គ្រប់គ្រង និង ចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្តិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានា ដោយទទួលបាន តាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្ត្រ តាវកាលិកជំងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ ។
របបនេះផ្តោតសំខាន់ទៅលើរបបសន្តិសុខសង្គម ៥ ផ្នែកសំខាន់ៗ មានជាអាទិ៍ ៖
១- ផ្នែកប្រាក់សោធនេះ៖ នៅពេលដែលពួកគេចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬមរណៈភាពរបស់មេគ្រួសារ ដែលត្រូវទទួលបានប្រាក់សោធនជរាភាព ឬប្រាក់សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបុន្ទកមានបី្តឬប្រពន្ធ និងកូននៅក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល ។
២- ធានារ៉ាប់រងហានិភ័យការងារ ៖ នៅពេលដែលពួកគេមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬពេលធ្វើដំណើរពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន ឬមានជំងឺវិជ្ជាជីវៈ ពួកគេត្រូវ ទទួលបានតាវកាលិកដែលកើតឡើងដោយគ្រោះថ្នាក់ការងារ ឬជំងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងារនោះ ។
៣- របបថែទាំសុខភាព ៖ នៅពេលដែលពួកគេមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ ពួកគេត្រូវទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសសម្រាកមាតុភាព ព្រមទាំងទទួលបានការអប់រំនិងការបង្ការសុខភាព
៤- របបនិកម្មវេលា៖ ត្រូវទទួលបានអត្ថប្រយោជន៍ពីរបបនេះនៅពេល ដែលពួកគេពុំមានការងារធ្វើដោយ ទទួលបានប្រាក់ឧបត្ថមក្នុងឱកាសគ្មានការងារ បណ្តុះបណ្តាលមុខជំនាញថ្មី ឬជួយស្វែងរកការងារធ្វើ ។
៥ - របបគ្រួសារ ៖ របបនេះច្រើនតែអនុវត្តនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយររដ្ឋលើកទឹកចិត្តជួយផ្គត់ផ្គង់ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន ។ ការលើកទឹកចិត្តនេះ ច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿនដែលពុំចង់បានកូនច្រើន ក្នុងគោលបំណងធានានូវស្ថេរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាមរយៈកំណើនប្រជាជនស្រប តាមសូចនាករប្រជាសាស្ត្រ ។