អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមមាន ៖
- ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិត នៅពេលដែលរងហានិភ័យសង្គមនានា
- លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
- រួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិតតាមរយៈការចូលរួមភាគទានសង្គម
- លើកស្ទួយសមធម៌ សាមគ្គីធម៌ និងយុត្តិធម៌ក្នុងសង្គម តាមរយៈការរំលែកហានិភ័យ
- ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ពិសេសកម្មករនិយោជិតដែលមានចែងក្នុងច្បាប់
- កម្មករនិយោជិតមានក្តីសង្ឃឹម លើការងារក្នុងវិស័យឯកជន ដោយពួកគេយល់ថា មានការធានារ៉ាប់រង នៅពេលជួបហានិភ័យសង្គមនានា ដូចមន្ត្រីរាជការរដ្ឋដែរ
- កម្មករនិយោជិត ទទួលបានការងារប្រពៃតាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាព ការងារ និងអនាម័យការងារតាមសហគ្រាសគ្រឹះស្ថាន
- ធ្វើឱ្យមានសុខដុមរមណីយកម្មក្នុងសង្គមជាតិ ពិសេសរវាងកម្មករនិយោជិត និងនិយោជក
- ចូលរួមការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម តាមរយៈការវិនិយោគប្រាក់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់ តាវកាលិក
- ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបានជោគជ័យ
- រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលមានចែងក្នុង ចតុកោណទី ៣ មុំទី ៤ ទទួលបានជោគជ័យតាមការកំណត់
- និយោជកបានបំពេញករណីយកិច្ច គុណធម៌ ដោយចែករំលែកផលចំណេញតាមរយៈ កាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្តិសុខសង្គម
- បញ្ជាក់ឱ្យឃើញ នូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ទាំងបច្ចុប្បន្ន ក៏ដូចតទៅអនាគត ។
នៅបណ្តាលប្រទេសជឿនលឿនមូលធនសន្តិសុខសង្គមអាចរួមចំណែកដល់កំណើននៃផលទុនជាតិ ដូច្នេះ ប្រព័ន្ធសន្តិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ។