ដើម្បីធ្វើឱ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ ត្រូវមានគោលនយោបាយដូចជា ៖
- ត្រូវផ្សព្វផ្សាយតាមរយៈនិយោជក ឬអ្នកតំណាងដើម្បីផ្តល់ពត៌មានទៅដល់កម្មករនិយោជិត
- ត្រូវបណ្តុះបណ្តាលជនបង្គោល របស់សហគ្រាសគ្រឹះស្ថានឬតំណាងកម្មករនិយោជិតដើម្បីផ្សព្វផ្សាយ
- ផ្សព្វផ្សាយតាមរយៈប្រព័ន្ធអប់រំដោយផ្ទាល់ តាមរយៈពន្យល់ដល់ក្រុមជនគោលដៅ
- ផ្សព្វផ្សាយតាមប្រព័ន្ធពត៌មានមានជាអាទិ៍ ទូរទស្សន៍ វិទ្យុ កាសែត គេហទំព័រ Facebook ការបោះផ្សាយខិតប័ណ្ណ កូនសៀវភៅតូចៗ ព្រឹត្តប័ត្រពត៌មាន ។