Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-26 09:45

គោលការណ៍គាំពារសង្គមមានដូចជា ៖

  • មូលនិធិសាមគ្គីធម៌ ៖ សាមគ្គីភាព គឺជាតម្លៃមូលដ្ឋានដ៏សំខាន់ នៃការគាំពារសង្គម ។ ចំពោះការអនុវត្តន៍ វាគឺជាយន្តការដូចៗគ្នាសំរាប់បែងចែកជាថ្មីនៃប្រាក់ចំណូល ចំពោះជនទាំងឡាយណា ដែលជាគ្រួសារជនពិការមានកូនក្នុងបន្ទុក ។ តាមរយៈការយោគយល់នេះ កម្មករនិយោជិតត្រូវចែករំលែកនូវកំរិតដូចគ្នានៃការប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យ ដោយមិនគិតពីប្រភេទឧស្សាហ៍កម្ម ដែលកម្មករនិយោជិតកំពុងបម្រើការឱ្យ ។
  • ប្រាក់ចំណូល ៖ គោលការណ៍នេះត្រូវបានអនុវត្តន៍ នៅពេលដែលមានការកំណត់នូវចំនួនការបង់អត្ថប្រយោន៍ (តាវកាលិក) ។ វាពាក់ព័ន្ធនឹងចំនួនការបង់ប្រាក់ភាគទាន ដែលផ្អែកលើប្រាក់ខែរបស់កម្មករនិយោជិត ។ បរិបទនេះ គឺត្រូវធានាថាកម្មករនិយោជិតមិនមានអារម្មណ៍ទទួលសម្ពាធ ផ្នែកហិរញ្ញវត្ថុរបស់ ប្រសិនបើកម្មករនិយោជិតមានពិការភាព ឬទុព្វលភាព ។ ក្នុងករណីមរណៈភាពរបស់សាមីជនដែលត្រូវបានធានា ប្រាក់ចំណូលជំនួយត្រូវផ្តល់ទៅឱ្យសមាជិកក្នុងបន្ទុកតាមរយៈសោធនប្រចាំខែ ។
  • សមភាព ៖ មូលដ្ឋានគ្រឹះ នៃគោលការណ៍នេះ គឺស្ថិតក្នុងការអនុវត្តន៍ និងបញ្ញត្តិរបស់ខ្លួន ។ តាមរយៈបរិបទនេះ ការគាំពារគ្រោះថ្នាក់ គឺមានគោលដៅកំណត់យកការកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅកម្រិតសូន្យ និងជំរុញឱ្យមានវប្បធម៌នៃការរស់នៅប្រកបដោយសុខភាពល្អ គួរត្រូវបានអនុវត្ត ពីព្រោះការកំណត់សន្តិសុខសង្គមពិតកំពុងរក្សាឱ្យកម្មករនិយោជិតមានការងារធ្វើរហូតដល់វ័យចូលនិវត្តន៍ ។ ប្រសិនបើការអនុវត្តន៍នេះអាចប្រព្រឹត្តិទៅបានមែន ប្រាក់ចំណូលពិតរបស់កម្មករនិយោជិត នឹងឡើងកាន់ខ្ពស់ស្របនឹងគំរូសេដ្ឋកិច្ចថ្មីដែលផ្តោតទៅលើសង្គមមានប្រាក់ចំណូលខ្ពស់ ។ បរិបទនេះ ក៏ផ្តល់ឲ្យឱកាសសំម្រាប់កម្មករនិយោជិតដែលត្រូវបានលើកទឹកចិត្តឱ្យត្រលប់ទៅធ្វើការឡើងវិញ ។ ការស្តារនីតិសម្បទាក៏ត្រូវផ្តល់ឱ្យកម្មករនិយោជិតដែលទទួលរងនូវពិការភាព និងទុព្វលភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login