2019-08-26 10:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងទីផ្សារការងារ និងសកម្មភាពសេដ្ឋកិច្ចមានតម្រូវការកម្លាំងពលកម្មគ្រប់ប្រភេទ ដោយគិតពីអ្នកគ្មាន ជំនាញទាបនិងមធ្យមជំនាញបច្ចេកទេសនិងកម្រិតអ្នកគ្រប់គ្រង ដើម្បីផ្គត់ផ្គង់តាមមុខតំណែង និងឱកាសការងារក្នុងវិស័យផ្សេងៗ។ ប្រសិនពិនិត្យមើលក្នុងចំណោមអ្នកបរិញ្ញាបត្រជាន់ខ្ពស់ អ្នកបរិញ្ញាបត្រ វិស្វករ អ្នកបច្ចេកទេស និងកម្មករជំនាញគេសង្កេតឃើញថាតម្រូវការកម្លាំងពលកម្មក្នុងកម្រិតជា កម្មករជំនាញនិងអ្នកបច្ចេកទេស មានចំនួន ច្រើនជាងគេសម្រាប់ប្រភេទការងារឬមុខតំណែងក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល នៅក្នុងទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាការព្យាករណ៍សម្រាប់កំណើនឱកាសការងារតាមវិស័យក្នុងពេលអនាគត។ កស្តុតាងនេះត្រូវបានបញ្ជាក់តាមរយៈទិន្នន័យ នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីប្រភេទកម្លាំងពលកម្ម ដែលត្រូវផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគលើច្រើនវិស័យ។ បន្ថែមលើនេះ តាមរយៈការប្រមូលទិន្នន័យស្តីពីប្រកាសព័ត៌មានជ្រើសរើសបុគ្គលិករបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារក៏បានបង្ហាញផងដែរនូវនិន្នាការស្របគ្នាដោយហេតុថាតម្រូវការកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសសម្រាប់បំពេញការងារក្នុងវិស័យកម្មន្តសាល ហាក់មានកំណើនតម្រូវការលើសលប់ប្រសិនប្រៀបធៀបជាមួយវិស័យដទៃទៀត។
កន្លងមកយុវជនហាក់មើលរំលងទៅលើការជ្រើសរើសសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដោយពាក់ព័ន្ធនឹង កត្តាមួយចំនួនមានជាអាទិ៍ ៖
ក្នុងន័យនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរតែអនុវត្តនូវសកម្មភាពមួយចំនួនដើម្បីជំរុញនិង លើកកម្ពស់ផ្នែកបណ្តុះបណ្តាលបច្ចេកទេសដូចជា៖