Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 08:57

កន្លងមកប្រទេសថៃតែងតែមានចំណាត់ការចំពោះពលករ ដែលកំពុងធ្វើការដោយខុសច្បាប់នៅតាមសហគ្រាសគ្រឹះស្ថាននានានៅក្នុងប្រទេសថៃ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃប្រទេសទាំងពីរកម្ពុជ-ថៃ បានព្រមព្រៀង និងរៀបចំបែបបទជូនពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់ ក្លាយជាពលករស្របច្បាប់។ ប៉ុន្តែនៅពេលថ្មីៗនេះរដ្ឋាភិបាលយោធាថៃបានបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញយ៉ាងតក់ក្រហល់ និងគំហុកដោយគ្មានការជូនដំណឹង និងពិភាក្សាជាមុនជាមួយកម្ពុជា។ គិតចាប់ពីថ្ងៃទី០៦ ដល់ ២៣ ខែមិថុនា ឆ្នាំ២០១៤ ចំនួន ពលករដែលបានត្រឡប់មកកម្ពុជាវិញមានចំនួនសរុប ២៤១ ៣៨៦ នាក់ ក្នុងនោះតាមច្រកខេត្តបន្ទាយមានជ័យចំនួន ១៩៤ ៤៨៧ នាក់ តាមច្រកខេត្តឧត្តរមានជ័យចំនួន ១២ ០៦២ នាក់ តាមច្រកខេត្តបាត់ដំបងចំនួន ២១ ៨០៣ នាក់ តាមច្រកខេត្តប៉ៃលិនចំនួន ៤ ៩៦៧ នាក់ តាមច្រករខេត្តកោះកុងចំនួន ៣ ០៦៧ នាក់។ ពលករដែលបានចាប់បញ្ជូន ទាំងអស់រួមមានពលករដែលកំពុងធ្វើការខុសច្បាប់ ចាស់ជរា ជនពិការ កុមារ និងស្ត្រីមានផ្ទៃពោះ។

         ក- ពលករកម្ពុជាដែលមានបំណងវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ៖

  • រដ្ឋាភិបាលយោធាថៃបានចេញសេចក្តីប្រកាសចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ តាមរយៈគណៈកម្មា ធិការជាតិរក្សាសន្តិភាព បានបង្កើតមណ្ឌលសម្របសម្រួល (Coordinating Center) នៅតាមព្រំដែន ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន ៤កន្លែង

         - អារញ្ញ (ខេត្តស្រះកែវ) ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

         - បានប៉ាកាត (ខេត្តច័ន្ទបុរី) ទល់មុខក្រុងប៉ៃលិន

         - កាត់ឆ្អឹង (ខេត្តសូរិន) ទល់មុខអូរស្មាច់ ខេត្តឧត្តរមានជ័យ និង

         - ហាតលឹក (ខេត្តត្រាត ) ទល់មុខចាំយាម ខេត្តកោះកុង

  • ពលករខ្មែរទាំងអស់ដែលបានចាកចេញពីប្រទេសថៃនាពេលថ្មីៗនេះ អាចទៅធ្វើការនៅកន្លែងដើមវិញ តាមមជ្ឈមណ្ឌលសម្របសម្រួលទាំងនេះ ដោយមាននិយោជកដែលខ្លួនបានធ្វើការពីមុននៅចាំទទួល។ ពលករខ្មែរដែលពុំមាន ឬមានឯកសារមិនគ្រប់គ្រាន់អាជ្ញាធរថៃទុកពេល ៦០ថ្ងៃ សម្រាប់ឱ្យពួកគេបែបបទឱ្យបានត្រឹមត្រូវនៅតាមមជ្ឈមណ្ឌលច្រកចេញចូលតែមួយ (One Stop Service) ដែលមាននៅ គ្រប់ខេត្តទាំង៧៧ របស់ថៃ សម្រាប់ផ្តល់សេវាកម្មពិនិត្យសុខភាព និងចេញប័ណ្ណការងារ (Work Permit) ប័ណ្ណស្នាក់នៅ (Stay Permit) ដែលមានរយៈពេលតាមកិច្ចសន្យាការងាររវាងពលករ និង និយោជិកថ្ងៃអាចពី ២ឆ្នាំ ហើយបន្តទៀតបាន២ឆ្នាំ។ ដើម្បីបានប័ណ្ណការងារ (Work Permit) និង ប័ណ្ណស្នាក់នៅ (Stay Permit) ពលករត្រូវមានឯកសាររបស់កម្ពុជារួមមាន៖ ប័ណ្ណពលករកម្ពុជាទៅធ្វើការបរទេស (Overseas Cambodia Worker Card) និងលិខិតឆ្លងដែន(Passport)។

         ខ. វិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ និងពលករដែលមាន បំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃ ៖

         អនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីកងកម្លាំង ប្រដាប់អាវុធ បានធ្វើប្រតិបត្តិការឆ្លើយតបទាន់ពេលវេលា ដើម្បីទទួលដំណើមាតុភូមិនិវត្តន៍ដ៏កំហុករបស់ពលករដោយធានាបាននូវសេវាសង្គ្រោះបន្ទាន់ ឧបត្ថម្ភស្បៀងអាហារ ការថែរក្សាសុខភាព ដឹកជញ្ជូនបងប្អូនពលករទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។

  • ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយបញ្ហានានារបស់ពលករទាំងនោះ ក៏ដូចជាការស្វែងយល់ពីជីវភាពរស់នៅបន្ទាប់ពីការវិលត្រឡប់ពីប្រទេសថៃទៅកាន់ភូមិដ្ឋានវិញ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានី ខេត្តបាន ៖
  • សហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ជាប់ជាប្រចាំអំពីចំនួនស្ថិតិ និងស្ថានភាព (ជីវភាព សុខភាព និងការងារ) របស់ពលករទាំងអស់នោះ។
  • ឧបត្ថម្ភសម្ភារ ឬគ្រឿងឧបភោគ និងបរិភោគ។
  • ជួយគាំទ្រព្យាបាល និងឧបត្ថម្ភដល់ពលករដែលមានជម្ងឺ ឬដែលជួបប្រទះគ្រោះថ្នាក់នានា ឬទទួលមរណភាព។
  • ខិតខំសហការជាមួយក្រសួង ស្ថាប័ននានា និងអង្គការជាតិ-អន្តរជាតិដើម្បីស្វែងរកការងារជូនពលករ និងខិតខំជំរុញការបង្កើតការងារនៅតាមមូលដ្ឋានរបស់ខ្លួន។

         - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគណៈកម្មការសម្រាប់ដោះស្រាយករណីពលករទេសន្តរប្រវេសន៍ខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងបានសហការជាមួយនឹងអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយ អំពីព័ត៌មានទីផ្សារការងារ និងចុះឈ្មោះពលករដើម្បីជួយរកការងារឲ្យធ្វើ និងជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ។

         - ចេញសេចក្តីជូនដំលឹងស្តីពីការផ្តល់សេវាការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានបំណងបង្កើននូវជំនាញរយៈពេលខ្លី និងមធ្យម (ពី១សប្តាហ៍ ទៅ ៤ខែ)។ កន្លងមកក្រសួង បានជូនដំណឹងដល់ពលករនូវឱកាសការងារក្នុងស្រុកជិត ៤ម៉ឺនកន្លែង។ ពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទៅរកការងារដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានារួចទៅហើយ។

         - សហការជាមួយក្រុមហ៊ុនជ្រើសរើសឯកជន ជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងរៀបចំបែបបទស្របច្បាប់ជូនពលករកម្ពុជា ក្នុងករណីពលករមានបំណងទៅធ្វើការនៅប្រទេសថៃវិញ។

         - ដើម្បីបន្ថយការចំណាយ និងជួយសម្រួលបែបបទជូនពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅបរទេស ពិសេសពលករដែលមានបំណងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញលិខិតឆ្លងដែនជូនពលករដោយអាករជាបន្ទុករបស់រដ្ឋ និងយកតម្លៃថតរូប ចំនួន ៤ដុល្លារ អាមេរិច។ រយៈពេលធ្វើលិខិតឆ្លងដែន ២០ថ្ងៃ នៃថ្ងៃធ្វើការតាមរយៈអនុក្រឹត្យលេខ ២០៥ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៤ ស្តីពីការផ្តល់លិខិតឆ្លងដែនជូនពលករ ពលការិនី និងសិស្សនិស្សិតខ្មែរ។

         - រៀបចំឱ្យមានច្រកចេញចូលតែមួយនៅគ្រប់នៅគ្រប់រាជធានី -ខេត្ត មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាខាផ្តល់លិខិតឆ្លងដែន របស់ក្រសួងមហាផ្ទៃ ដើម្បីសម្រួលក្នុងការបំពេញបែបបទជូនពលករប្រកបដោយតម្លាភាព និងកាត់បន្ថយពេលវេលានូវការបំពេញបែបបទធ្វើលិខិតឆ្លងដែន ដែលអាករជាបន្ទុករបស់រដ្ឋ (ពលករអត់មានចំណាយថវិកា)។

         - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដោយកំណត់ឱ្យរាល់ការចំណាយផ្សេងៗជាបន្ទុករបស់ក្រុមហ៊ុនជ្រើសរើសឯកជនស្របច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពលករចំណាយតែ ២០ ដុល្លារអាមេរិច សម្រាប់បង់ថ្លៃទិដ្ឋាការងារទៅឱ្យស្ថានទូតថៃប្រចាំនៅកម្ពុជាតែប៉ុណ្ណោះ។

         - ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបញ្ជូនប្រតិភូបច្ចេកទេសដើម្បីទៅពិភាក្សាជាមួយភាគីថៃ ដើម្បី កំណត់នូវនិតិវិធីក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំច្រកចេញចូលតែមួយកម្ពុជា-ថៃ តាមស្មារតីអង្គប្រជុំដែលបានព្រមព្រៀងគ្នាកន្លងមករួចហើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login