គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួល នឹងជួយ ដល់ក្រសួង ស្ថាប័នឱ្យសម្រេចនូវគោលដៅដូចខាងក្រោម ៖
- កែលម្អរបៀបរបបគ្រប់គ្រងការងារ តាមរយៈការរៀបចំប្រព័ន្ធការងារច្បាស់លាស់ ការកំណត់ភារកិច្ចរបស់មុខតំណែងសំខាន់ៗមួយចំនួន និងកំណត់ចំនួនមន្រ្តីឱ្យ (រៀបចំការពិពណ៌នាមុខតំណែង) សមស្រប ប្រកបដោយគុណភាពទៅតាមទំហំការងារ។
- ពង្រឹងការគ្រប់គ្រង ការជ្រើសរើស ការរៀបចំចាត់ចែងមន្ត្រីតាមសមត្ថភាពជំនាញ ឱ្យបំពេញការងារចំកន្លែងឬចំមុខតំណែង និងឱ្យទាន់ពេលវេលា ដោយផ្អែកលើគោលការណ៍សមធម៌ តម្លាភាព និង គុណសម្បត្តិស័ក្តិសម។
- ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ធនធានមនុស្ស ដែលមានស្រាប់ឱ្យអស់លទ្ធភាពដោយធ្វើការគ្រប់គ្រងប្រសិទ្ធភាពការងារ និងធ្វើការវាយតម្លៃការអនុវត្តការងាររបស់មន្ត្រី ដោយផ្អែកលើលក្ខខណ្ឌ ប្រតិបត្តិ និងសូចនាករដែលបានកំណត់។
- លើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពការងារថ្មីៗដល់មន្ត្រីរាជការនៅក្នុងក្រសួង ស្ថាប័ន ព្រមទាំងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់មន្ត្រីរាជការជាបណ្តើរៗ តាមរយៈការបណ្តុះបណ្តាល ដោយផ្តោតលើតម្រូវការចាំបាច់ និងការធ្វើកម្ពុជានីយកម្មលើការបណ្តុះបណ្តាល។
- ពង្រឹងក្រមសីលធម៌ និងវិន័យមន្ត្រីរាជការ ដោយធ្វើការអនុវត្តប្រកបដោយសមភាព និងមានភាពវាងវៃ ។