ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ គ្រូអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ដើម្បីអោយសិស្សសំរេចបាននូវសសរស្ភម្តទាំងបួនៈ
ក. ចំណេះដឹង
- បើកទូលាយនូវចំណេះដឹងទូទៅអោយបានទូលំទូលាយបន្ថែមទៀត
- ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
យល់ដឹងកាន់តែច្បាស់អំពើអ្វីដែលខ្លួនមាន ដែលល្អ ដែលគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណកាលមក
ខ. ចំណេះដឹង
- បណ្តុះមនោសញ្ចេតនាទៅលើការងារ គ្រប់ផ្នែក ដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន ឥរិយាបថ ដេក ដើរ អង្គុយ ឈរ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា សិល្បៈ ។ល។
- ចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃអោយសមស្របតាមចំណងចំណូលចិត្តរបស់ប្រទេសជាតិអោយមកជាលក្ខណៈជាតិខ្លួននិងអោយសមស្របតាមដួងព្រលឹងជាតិចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន។
គ. ចំណេះដឹងអប់រំៈ
- ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជម្រៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ( ប្រជាជន ទឹកដី ប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ សិល្បះ ទំនៀមទំលាប់ ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ។ល។
ឃ. ចេះរស់នៅក្នុងសង្គមៈ
- ចេះរស់នៅជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈឋានៈ ពណ៌សម្បុរ ភេទ ជំនឿ សាសនា។ល។
- ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅក្នងុសង្គម
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ
- មានមនសិការក្នុងវិជ្ជាជីវៈតាមសម្មាជីវោ មិនរំលោភទៅលើអ្នកដទៃ ។