បណ្តាលមកពីៈ
ក. កត្តាបុគ្គលផ្ទាល់ៈ
- អវិជ្ជា ល្ងង់ ឆាប់ជឿគេ ចាញ់បោកគេ
- រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួបនិងពួកខិលខូច
ភាពចង់ដឹង ចង់សាក បណ្តាលអោយញៀនលខ្លាំងឈប់មិនបានអត្តចរិតរឹងមាន
- ចង់សប្បាយដើម្បីបំបាត់ ការធុនទ្រាន់គិតថាអាចបំភ្លេចបញ្ហាផ្សេងៗបាន
- សេព្វគប់មិត្តមិនល្អ
- ទទួលការគាបសង្កត់ គម្រាមកំហែងពីក្មេងទំនើង
- ត្រូវគេចាប់បង្ខំអោយប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេក្នុងការប្រាក់
ខ. កត្តាគ្រួសារ
- ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល
- មានអំពើហិង្សាក្នុងគ្រួសារ
- ជីវភាពគ្រួសារក្រីក្រ ត្រូវបង្ខំចិត្តរកស៊ីជួញដូរគ្រឿងញៀន
គ. កត្តាសង្គម
- លំហូរចូលនៃវប្បធម៌បរទេស
- មានការចរាចរទំនិញក្លែងក្លាយ គ្រឿងញៀន
- មានការឆកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។
កត្តាសំខាន់គឺមាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនអោយបានជិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តាលអោយកូនចាយវាយប្រាក់កាសខ្ជះខ្ជាយ រឺបណ្តាលអោយកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើអោយពិបាកកែ ។