Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-09-03 09:21

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវការចំណាយពេលច្រើន ។ ទាំងនេះរួមមាន ៖

  • សម្រេចចិត្តបានកាន់តែល្អប្រសើរ នេះអាចរៀបចំគោលដៅបានយ៉ាងមានប្រសិទ្ធភាពសម្រាប់ពេលអនាគត ។ វាផ្តល់ឲ្យអ្នកនូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវក្នុងអាជីវកម្មរបស់អ្នកថាកំពុងដំណើរការយ៉ាងម៉េច ដូចច្នេះហើយអ្នកអាចធ្វើឲ្យអាជីវកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរ ។
  • រៀបចំការបង់ពន្ធ វាមានសារៈសំខាន់ហើយចាំបាច់សម្រាប់គ្រប់អាជីវកម្មទាំងអស់ រួមទាំងម្ចាស់អាជីវកម្មបុគ្គលដើម្បីបង់ពន្ធ និងរបាយកាណ៍និងការយកពន្ធ ។ វានឹងរក្សា ព័ត៌មានឲ្យមានសណ្តាប់ធ្នាប់ ។
  • ផ្តល់ភ័ស្តុតាងនៃភាពជោគជ័យរបស់អ្នក អ្នកផ្គត់ផ្គង់និងអតិជនអាចចង់ពិនិត្យមើលស្ថេរ ដើម្បីអាចធ្វើការបង់ប្រាក់ ឬមួយក៏ផ្គត់ផ្គង់ទំនិញតាមតំរូវការឬមួយក៏អត់ ។ ហើយផលចំណេញថាតើវាកំពុងដំណើរការយ៉ាងដូចម្តេច ។ ធនាគារប្រហែលជាចង់ដឹងថា តើអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងដូចម្តេច ដើម្បីដឹងថាតើអ្នកមានលទ្ធភាពក្នុងការទូទាត់សងបំណុលបានដែរឬទេ ។

         របាយការណ៍ហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់អាជីវកម្មរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជាមានអាជីវកម្មជាច្រើន ដែលមិនចាប់អារម្មណ៏ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ។ វាពិតជាមានគ្រោះ ថ្នាក់ខ្លាំងណាស់ សម្រាប់អាជីវកម្មដែលមានរយៈពេលវែង ។ អ្នកប្រហែលជាគិតថា អាជីវកម្មរបស់អ្នកមានដំណើរការល្អហើយដូចច្នេះអ្នកមិនត្រូវការវាទេ ។ អ្នកក៏មានអារម្មណ៏ថាទទួលបានការជោគជ័យ គឺពិតជាមានអារម្មណ៏ល្អមែន ប៉ុន្តែ មើលការពិនិត្យមើលតួរលេខនៅចំពោះមុខអ្នក គឺកាន់តែប្រសើជាងមុនដែលទុកជាអំណាចនិងការជោគជ័យដ៏វិសេសមួយរបស់អ្នក ។

        វាមិនមែនជាការងាយស្រួលនោះទេសម្រាប់មនុស្សគ្រប់គ្នាទេ ដូច្នេះតើយើង អាចចាប់ផ្តើមបង្កើតវាដោយរបៀបណា ? មិនចាំបាច់ល្អឥតខ្ចោះពេកនោះទេនៅពេលដំបូងៗ ប៉ុន្តែគ្រាន់តែរៀបចំរបាយការណ៍ហិរញ្ញវត្ថុសាមញ្ញ គឺគ្រប់គ្រាន់ហើយ ។ ប៉ុន្តែប្រសិនបើអ្នកមិនចេះមិនអីទេ ពួកយើងនិងសរសេររៀបរាប់នៅថ្ងៃក្រោយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login