Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-09-04 09:21

ផ្សារហ៊ុននៅប្រទេសកម្ពុជាមានឈ្មោះថា “ផ្សារមូលបត្រកម្ពុជា” ដែលជាកន្លែងដែលមូលបត្រ ដូចជាភាគហ៊ុន និង សញ្ញាប័ណ្ណ ត្រូវបានគេទិញនិងលក់ ។

គុណសម្បត្តិរបស់ផ្សារមូលបត្រកម្ពុជា ៖

  • ទីផ្សារមូលបត្របង្កើនឲ្យមហាជនបង្កើននូវការសន្សំកៀរគរមូលធន ដែលនៅសេសសល់មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច ។
  • ទីផ្សារមូលបត្រ គឺជាមធ្យោបាយមួយប្រមែប្រមូលកៀរគរនូវប្រភពមូលធនដែលនៅទំនេរតូចៗមិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត ។
  • ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយជួយសម្រួលដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
  • ផ្សារមូលបត្រ គឺជាឧបករណ៍មួយ ដើម្បីទាក់ទាញនិងស្រូបយកនូវមូលធនពីបរទេស ។
  • ផ្សារមូលបត្រ ជួយជំរុញឲ្យក្រុមហ៊ុននានាប្រកបអាជីវកម្មដោយប្រសិទ្ធភាពនិងមានតម្លាភាព ។
  • ផ្សារមូលបត្រ ជួយជំរុញប្រភពមូលធនក្នុងស្រុកចរាចរឬមានភាពរស់រវើក ។
  • ផ្សារមូលបត្រ ជួយបង្កើតទម្លាប់នៃការវិនិយោគ ។

         ទោះបីជាទីផ្សារមូលបត្រមានគុណសម្បត្តិដ៏សំខាន់សម្រាប់ជួយជំរុញសេដ្ឋកិច្ចជាតិក៏ដោយ ក៏មានគុណសម្បត្តិមួយចំនួនដែរ ជាពិសេសសម្រាប់ប្រទេសមានប្រព័ន្ធច្បាប់ខ្សោយ ដែលតែងតែជួបប្រទះនូវបញ្ហាដូចខាងក្រោម ៖

  • ការឆក់ឱកាសកេងចំណេញក្នុងការទិញ-លក់ (Speculation) គឺការជួញដូរមួយដែលមានការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីទទួលបានផលចំណេញដោយប្រឈមនឹងហានិភ័យ ។ អ្នកឆក់ឱកាសកេងចំណេញ ក្នុងការទិញ-លក់របៀបនេះ វានឹងបង្ករឲ្យមានឥទ្ធិពលដល់តម្លៃហ៊ុន។ ព្រឹត្តិការណ៍នេះ ធ្វើឲ្យមានភាពងាយស្រួលនៅពេលពួកគេ ត្រូវរ៉ូវគ្នាក្នុងពេលជួញដូរ ដែលនាំឲ្យស្ថានភាពនៅលើទីផ្សារមានពេលខ្លះធ្វើឲ្យភាគហ៊ុនខ្លះឬលើស ហើយនាំឲ្យមានចលនាឡើងចុះ តម្លៃនៃការជួញដូរមូលបត្រនៅទីផ្សារមូលបត្រ ។
  • ការជួញដូរផ្ទៃក្នុង ៖ មានបុគ្គលជាបុគ្គលិករបស់ក្រុមហ៊ុនចុះបញ្ជី ឆ្លៀតឱកាសយកព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើម្បីធ្វើការជួញដូរភាគហ៊ុនស្វែងរកចំណេញរបស់ខ្លួន ដែលមានឥទ្ធិពលដល់តម្លៃភាគហ៊ុនរបស់ទីផ្សារមូលបត្រ ដែលព័ត៌មាននោះមិនមែនព័ត៌មានសាធារណៈ (ព័ត៌មានសម្ងាត់ )
  • ការជួញដូរក្លែងក្លាយនិងការប្រើឧបាយកលក្នុងទីផ្សារ ៖ គឺជាការធ្វើសកម្មភាពណាមួយ ឬគេចវេះមិនធ្វើសកម្មភាព ដែលបណ្តាលឲ្យលក្ខណៈសិប្បនិម្មិតទាក់ទិននឹងមូលបត្រនៅលើទីផ្សារមូលបត្រ
  • សេចក្តីថ្លែង ឬការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ឬដែលនាំឲ្យមានការយល់ខុសធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានការកើនឡើង ឬការថយចុះ ឬនៅថេរ ចំពោះតម្លៃការជួញដូរនៅក្នុងទីផ្សារមូលបត្រ
  • ក្រុមហ៊ុនដែលបោះផ្សាយលក់មូលបត្រ តម្រូវឲ្យមានបញ្ជីគណនេយ្យច្បាស់លាស់មានតម្លាភាព និងអភិបាលកិច្ចសាជីវកម្មល្អ ដែលទាំងនេះគឺជាបន្ទុកមួយសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនបានផ្លែផ្កាមកវិញនូវទុនរយៈពេលវែង ក្នុងតម្លៃថោកសមរម្យសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login