មានការលើកឡើងនិងចាត់ទុកថា ប្រទេសកម្ពុជា ជាប្រទេសដុល្លារូបនីយកម្ម ។ ពន្យល់និងរៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិរបស់ដុល្លារូបនីយកម្ម ៖
គុណសម្បត្តិ ៖
- អាចបញ្ចៀសកុំឲ្យកម្ពុជាប្រឈមមុខនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស ក្នុងពេលដែលសាធារណៈជនមិនមានទំនុកចិត្តលើលុយរៀល
- ទប់ស្កាត់ការយកលុយដុល្លារ ទៅផ្ញើនៅធនាគារបរទេស និងការទិញមាសទុក
- ការចាយលុយដុល្លារ គឺជួយសម្រួលដល់កម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ
- ជំរុញការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកាត់ដែរ ។
គុណវិបត្តិ ៖
- កម្ពុជានឹងទទួលផលប៉ះពាល់ដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈគោលនយោបាយរូបិយវត្ថុ
- គោលនយោបាយរូបិយវត្ថុ មិនបានឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន
- បាត់បង់តម្លៃលុយរៀល ដែលជារូបិយប័ណ្ណជាតិ និងអធិបតេយ្យជាតិ ។