គុណសម្បត្តិ និង គុណវិបត្តិ នៃរចនាសម្ព័ន្ធចាត់តាំងតាមតួនាទី ឬមុខងារមានដូចតទៅ ៖
+ គុណសម្បត្តិ ៖
- ប្រធានទទួលខុសត្រូវដោយឆ្លងកាត់ការប្រើប្រាស់អ្នកឯកទេសពូកែៗតាមមុខងារ តួនាទី នីមួយៗរបស់គេក្នុងការចាត់ចែងការងារ
- អ្នកប្រតិបត្តិបានទទួលនូវការដឹកនាំពីអ្នកគ្រប់គ្រងលើលឯកទេសផ្សេងៗគ្នាជាច្រើន
- ងាយស្រួលក្នុងការត្រួតពិនិត្យនូវការងារដែលដាក់អោយធ្វើ។
+ គុណវិបត្តិ ៖
- ច្រើនតែមានការភ័ន្តច្រលំដោយទទួលបញ្ជាមិនត្រឹមតែអ្នកត្រួតត្រាតាមខ្សែរយៈផ្ទាល់ប៉ុណ្ណោះទេថែមទាំងតាមអ្នកឯកទេសនៃមុខងារនីមួយៗទៀតផង
- របបប្រធានត្រូវទទួលរងនូវការរំលោភ ព្រោះមិនអាចគួបផ្សំបាននូវការបញ្ជាទាំងឡាយរបស់ខ្លួនជាមួយអ្នកគ្រប់គ្រងតាមមុខងារនីមួយឡើយ
- មានការលំបាកក្នុងការវិនិច្ឆ័យនូវការទទួលខុសត្រូវសំរាប់ការបរាជ័យនៅក្នុងសកម្មភាពការងារ ។