ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការអភិវឌ្ឃធនធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញ ដែលអាចឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការទីផ្សារការងារ និងគោលនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្វែរថវិការ ដែលមិនបានប្រើប្រាស់ទៅលើការធ្វើសង្រ្គាមយកទៅកសាងជា សាលារៀន គ្រឹះស្ថានអប់រំ គរុកោសល្យបង្រៀន និងសម្ភារបង្រៀនជាបន្តបន្ទាប់។ ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានធ្វើអាទិភាពកម្មវិស័យអប់រំមួយជំហានទៀត ដោយបានកំណត់ផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យទៅជាវិស័យមួយ និងជាផ្នែកមួយដ៏សំខាន់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការបណ្តុះបណ្តាល និងវិក្រិត្យការជំនាញ និងវិជ្ជាជីវៈ ព្រមទាំងការហ្វឹកហ្វឺនកូនជាង ដោយផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនចំណូលជូនពលករ និងនិយោជិក ក៏ដូចជាសំដៅបង្កើនលទ្ធភាពកៀរករប្រភពធនធានហិរញ្ញវត្ថុពីដៃគូជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឃវិស័យនេះ។