2019-09-13 01:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ពោតជារុក្ខជាតិម៉ូណូកូទីលេដូន រឺឌីកូទីលេដូន ? គឺព្រោះអ្វី ?
២. កែវភ្នែកមាននាទីអ្វីខ្លះ ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលជិតឃើញមិនច្បាស់ទៅវិញ ? ចូរពន្យល់ ។
៣. តើខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មាន ?
៤. លំពែងផលិតអរម៉ូនអ្វីខ្លះ ? ចូររៀបរាប់ពីតួនាទីរបស់វា ?
៥. ប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ពន្យល់ពីមុខងាររបស់វាផង ។
ចម្លើយ
១. ពោតជារុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ៖
២. កែវភ្នែកមាននាទីធ្វើឲ្យកាំរស្មីពន្លឺងាក និងប្រសព្វចូលគ្នា ។ បានជាមនុស្សខ្លះមើលវត្តឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលវត្ថុជិតឃើញមិនច្បាស់ទៅវិញ ព្រោះភ្នែកមានជម្ងឺអ៊ីពែមេត្រូប ។ ភ្នែកមើកវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ងាយអប្បបរិមានៃតំហើញច្បាស់ឆ្ងាយជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវបើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច ។
៣. ខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មានដោយព័ត៌មានផ្នែកវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតនៃសារពាង្គកាយតាមរយៈខួរឆ្អឺងខ្នង ។ ម្យ៉ាងទៀតសរសៃភ្នែកវិញ្ញាណនាំនិងចលករទាំងអស់ដែលស្ថិតនៅក្រោមកញ្ចឹងករត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ ។
៤. លំពែងលិតអរម៉ូនអាំងស៊ុយលីននិងអរម៉ូនគ្លុយការកុង ។
· អរម៉ូនអាំងស៊ុយលីនៈ មាននាទីកាត់បន្ថយកម្រិតគ្លុយកូសនៅក្នុងឈាម ។
· អរម៉ូនគ្លុយកាកុងៈ មាននាទីបង្កើនកម្រិតគ្លុយកួសនៅក្នុងឈាម ។
៥. ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣យ៉ាងគឺៈទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាននិងតំហែររក្សាថេរលំនឹង ។