Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្រពេញលើតម្រង់នោមមានប៉ុន្មានផ្នែក ? អ្វីខ្លះ ? ផ្នែកនីមួយៗផលិតអរម៉ូនអ្វី ?

២. នៅពេលមនុស្សស្រវឹងខ្លាំង យើងសង្កេតឃើញថា​គេមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័រ តើលក្ខណៈនេះបណ្តាលមកពីអ្វី ?

៣. តើក្នុងសារពាង្គកាយមនុស្ស មានអាស៊ីតអាមីនេប៉ុន្មានប្រភេទ ? វាខុសគ្នាពីមួយទៅមួយដូចម្តេច ?

៤. គេថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផង បាសផង វាពិតទេ ? ព្រោះអ្វី ?

៥. តើក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ណា ? វាផលិតអរម៉ូនអ្វីខ្លះ ? តើអរម៉ូនទាំងនោះមាននាទីអ្វីខ្លះ ?

ចម្លើយ

១. ក្រពេញលើតម្រង់នោមមាន ២ផ្នែកគឺៈ

  • ផ្នែកខាងក្រៅជាក្រពេញករទិចលើតម្រង់នោម
  • ផ្អែកខាងក្នុងជាក្រពេញខួរលើតម្រងនោម

ផ្នែកនីមួយៗផលិតអរម៉ូនដូចជាៈ

  • ក្រពេញករទិចលើតម្រង់នោម ផលិតអរម៉ូនករទីលសួល និងអរម៉ូនអាល់ដូស្តេរ៉ូន
  • ក្រពេញនូរលើតម្រង់នោម ផលិតអរម៉ូនអេនីណេព្រីនឬអរម៉ូនដាល់ស្តេរ៉ូន ។

២. ពេលមនុស្សស្រវឹងខ្លាំង យើងសង្កេតឃើញថាគេមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័ររ តើលក្ខណៈនេះបណ្តាលមកពីពេលស្រវឹងខ្លាំងខួរក្បាលបាត់បង់នាទីត្រួតពិនិត្យចលនាឆន្ទៈក្នុងការតំហែលំនឹង ដូចនេះវាមានអាចកែលម្អ និងសម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា ។ នៅពេលនោះមនុស្សស្រវឹងមានដំណើរទ្រេត និងមិនអាចបញ្ជាលើខ្លួនឯងបាន ។

៣. ក្នុងសារពាង្គកាយមនុស្សមានអាស៊ីតអាមីនេ ២០ប្រភេទ ។ វាខុសគ្នាពីមួយទៅមួយដោយសាររ៉ាឌីកាល់ R ។​

៤. ជាការពិត ពីព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ និងកោសិកាសាច់ដុំ ។

៥. ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងមុខបំពងខ្យល់ ។ វាផលិតអរម៉ូនទីរ៉ូអ៊ីត និងអរម៉ូនកាល់ស៊ីតូនីន ។ ហើយអរម៉ូនទាំងនោះមាននាទីដូចជាៈ

  • អរម៉ូនទីរ៉ូស៊ីនៈ មាននាទីបង្កើតអត្រាមេតាបូលីសប្រូតេអ៊ីនគ្លុយស៊ីតនិងខ្លាញ់
  • អរម៉ូនកាលស៊ីតូនីនវាមាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Ca ក្នុងឈាមកើនឡើងវាចាប់យក ​Ca ទៅស្តុកក្នុងឆ្អឹង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login