2019-09-13 02:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. រេទីនជាអ្វី ?
២. ដូចម្តេចដែលហៅថាដំណើរលំអងកាត់ ?
៣. តើអង់ស៊ីមជាអ្វី ? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ ?
៤. ហេតុអ្វីបានជាគេនិយាយដាលំពែងជាក្រពេញអង់ដូគ្រីនផង និងអ៊ិចសូគ្រីនផង ?
៥. ចូរពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៊ីន ។
ចម្លើយ
១. រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិការួសនិងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបូង ។
២. ដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិផ្សេងទៀត ។
៣. អង់ស៊ីមជាកាតាលីករគីមីជីវៈ ដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវផ្សេងៗ ។ បានជានៅក្នុងលកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទពីព្រោះនៅក្នុងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ ។
៤. បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីន ផងនិងអ៊ិចសូគ្រីនផងព្រោះ៖
៥. ពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៊ីនៈ
ក្នុងការសំយោគប្រួតេអ៊ីន ARNt មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់មូលេគុល ARNt ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៊ីន ។