Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-13 08:52

មាត្រា ៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ ចែង​ថា “នីតិភាព​នៃ​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវ​បាន​កំណត់​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើងទៅ” ។ ដូច្នេះ ទាល់តែ​ជនល្មើស​​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ទៅ ទើប​តុលាការ​អាច​ផ្តន្ទាទោស​​ផ្នែក​ព្រហ្មទណ្ឌ​បាន ។ ទោស​ព្រហ្មទណ្ឌ គឺ​សំដៅលើ​ទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់ ។ ជនល្មើស​ ដែល​ជា​អនីតិជន ក្រោម​ ១៨​ឆ្នាំ មិនត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែតុលាការ​​អាច​ចាត់វិធានការ​មួយចំនួន ដើម្បី​អប់រំកែប្រែ​ជនល្មើស ។ វិធានការ​ទាំងនេះអាចជា ៖

  • ​ការ​ប្រគល់​ជន​អនីតិ​ជន​ទៅ​ឲ្យ​ឳពុកម្តាយ ឬ​អាណាព្យាបាល ដើម្បីអប់រំ
  • ការ​ហាមឃាត់​មិន​ឲ្យ​​ទៅ​កន្លែងណាមួយ ឬ​ជួប​បុគ្គលណាមួយ ដូចជា មិន​ឲ្យ​ជួប​ជនរងគ្រោះ​នៃ​បទល្មើស ឬ​ក៏​មិន​ឲ្យ​ជួប​​​អ្នក​សមគំនិត​ផ្សេងទៀត
  • ​ការ​បញ្ជូន​ទៅ​អនីតិជន​ទៅ​ដាក់​ក្នុង​មណ្ឌល​កែប្រែ

ទោះជា​យ៉ាងណា វិធានការ​ទាំងនេះ មិនមែន​ជាទណ្ឌកម្ម​​ព្រហ្មទណ្ឌនោះទេ ពីព្រោះ​ថាជាគោលការណ៍អនីតិជន​មិនមាន​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ ។ ក៏ប៉ុន្តែ មាត្រា ៣៩​ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់​ពី​១៤​ឆ្នាំ​ឡើងទៅ ប្រសិន​បើ​កាលៈទេសៈ​នៃ​បទល្មើស​ ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ” ។ នេះ​មានន័យថា ច្បាប់​ទុក​លទ្ធភាព​ឲ្យ​ចៅក្រម​ជា​អ្នក​ពិនិត្យ និង​វាយតម្លៃលើ​ករណី​ជាក់ស្តែង​ថា តើ​​​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​កាលៈទេសៈ​បែបណា ? តើ​ជនល្មើសជា​អនីតិជន​នោះ (អនីតិជន​ចន្លោះ​ពី ១៤ ទៅ ១៨​ឆ្នាំ) ​​មាន​បុគ្គលិក​​លក្ខណៈ​​​​បែបណា ដែល​​​ចាំបាច់​ត្រូវ​តែ​​ប្រកាស​ដាក់​ទោស​ព្រហ្មទណ្ឌ​ដែរ​ឬទេ ? ក៏ប៉ុន្តែ ក្នុង​ករណី​ចៅក្រម​សម្រេច​ដាក់ទោស​​ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ថា ទោស​នោះត្រូវ​តែ​​កាត់បន្ថយ​ពាក់កណ្តាលពី​ទោស​ធម្មតា ​(មាត្រា ១៦០)​​ ។ ឧទាហរណ៍ ក្នុងករណី​បទឃាតកម្ម ធម្មតា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​ ១០​ឆ្នាំ​ ទៅ​ ១៥​ឆ្នាំ ។ ក៏ប៉ុន្តែ ចំពោះ​ជនល្មើស​ជា​​​អនីតិជន អាយុ​ចន្លោះ​ពី ១៤​ឆ្នាំ ទៅ​១៨​ឆ្នាំ ទោស គឺ​ត្រូវ​កាត់បន្ថយ​​ពាក់កណ្តាល គឺ​មក​ត្រឹមពី ៥​ឆ្នាំ ទៅ ៧​ឆ្នាំ​កន្លះ​វិញ ។ ក្នុងករណី​បទល្មើស ដែល​ត្រូវ​ជាប់​ពន្ធនាគារ​អស់មួយជីវិត គឺ​ត្រូវ​កាត់បន្ថយ​មក​នៅ​​ត្រឹម ២០​ឆ្នាំវិញ ។ ទោស​ពិន័យ​ជាប្រាក់ក៏​ត្រូវ​កាត់បន្ថយ​ពាក់កណ្តាល​​ដូចគ្នា​ដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login