Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រាជរដ្ឋាភិបាល មានមហិច្ចតាក្នុងការប្រែក្លាយប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកាន់តែខ្លាំងក្លា ។​រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ២០១៥.២០២៥ ដែលត្រូវអនុវត្តដោយគ្រប់ដណ្តប់លើវិសាលភាពសំខាន់ៗដូចជាៈ

  • ជម្រុញការអភិវឌ្ឍន៍វិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុកព្រមទាំងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមទាំងក្នុងស្រុកនិងបរទេស
  • សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់ និងពិភពលោក តាមរយៈការទាក់ទាញវិនិយោគទុនបរទេសធំៗ និងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស
  • ការតម្រង់ទិសការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំការតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធភាពសេវាដឹកជញ្ជូន ការផ្គត់ផ្គង់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត
  • លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ច និងសួនឧស្សាហកម្ម
  • ការយកចិត្តទុកដាក់និងជ្រោមជ្រែងចំពោះឧស្សាហកម្មដែលជួយដោះស្រាយបញ្ហាសង្គមដូចជា ការលើកកម្ពស់អាហាររូបត្ថម្ភកុមារ ការអភិវឌ្ឍន៍ចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ ការជួយដល់ក្មេងកំព្រា និងជនពិការ... 
  • ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ដែលប្រើប្រាស់ចំណេះដឹង និងបច្ចេកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធិជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login