ប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមាន៥ប្រភេទគឺ៖
- ប្រភេទ ក សម្រាប់ទោចក្រយានយន្ដ និងត្រីចក្រយានយន្ដ (ក១ និងក២)
- ប្រភេទ ខ សម្រាប់ថយន្ដដឹកអ្នកដំណើរ មិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើកបរ។
- ប្រភេទ គ សម្រាប់រថយន្ដដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចមានសណ្ដោងរ៉ីម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
- ប្រភេទ ឃ សម្រាប់រថយន្តដឹកអ្នកដំណើរ (ឃ១ និងឃ២)
- ប្រភេទ ង សម្រាប់រថយន្ដដឹកអ្នកដំណើរ លើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្ដោងរ៉ីម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន (ប្រភេទ ង(ខ), ង(គ), និងង(ឃ)។