លិខិតបទដ្ឋានគតិយុត្តិរួមមាន៖
- ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ប្រកាស់ឪ្យប្រើច្បាប់។
- ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយអង្គព្រះមហាក្សត្រ សម្រាប់តែងចតាំងឧកញ្ញា និងចាប់ពីឧត្តមមន្រ្ដីឡើងទៅ។
- អនុក្រឹត្យ គឺជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់អង្គការានីតិប្រតិបត្តិ សម្រាប់អនុវត្តច្បាប់ ឬបង្កើតស្ថាប័ន។
- ប្រកាស គឺជាសេចក្ដីសម្រេចរបស់ក្រសួង អន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិដូចជាឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ជាដើម។
- ដីកា គឺជាសេចក្ដីសម្រេចរបស់អំណាចតុលាការដែលចេញដោយចៅក្រមអគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង។
- សារាចរ គឺជាបទបញ្ញត្តិ ឬបទបញ្ជាមួយដែលអង្គការថ្នាក់លើបានលើកគោលការណ៍ឬវិធានការ ឬបកស្រាយលិខិតបទដ្ឋានអ្វីមួយដើម្បីជាប្រយោជន៍ឪ្យអង្គភាពថ្នាក់ក្រោមឳវាទ។
- សារាចរណែនាំ គឺជាអត្ថបទគតិយុត្តមួយប្រភេសម្រាប់បញ្ជាឪ្យអនុវត្តនូវអត្ថបទច្បាប់ណាមួយឪ្យចំទិសដៅ និងខ្លឹមសារដែលចែងក្នុងអត្ថបទនោះ ឬជាបញ្ជាពីនាយករដ្ឋមន្ដ្រីដាក់ចុះមកឪ្យក្រសួង ស្ថាប័ននានា និងខេត្ត រាជធានី ក្រុង ជាដើម។
- សេចក្ដីប្រកាស គឺជាអត្ថបទច្បាប់មួយប្រភេទមានលក្ខណៈទម្រង់ និងវិសាលភាពគតិយុត្តិ លំនាំប្រហាក់ប្រហែលនិងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែរ។