ការគណនាកម្មវត្ថុបណ្តឹងមានដូចជា ៖
- ត្រូវគណនាដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ដែលបានទាមទារក្នុងបណ្តឹងនោះ ។
- ចំពោះការទាមទារច្រើនចំណុចក្នុងបណ្តឹងតែមួយ តម្លៃសរុបនៃការទាមទារនោះត្រូវចាត់ទុកជាកម្មវត្ថុបណ្តឹង ។
- ការទាមទារបន្ទាប់បន្សំ (ផលសំណងនៃការខូចខាតប្រាក់ធានាសងក្នុងករណីបំពានកិច្ចសន្យា ឬសោហ៊ុយ) មិនត្រូវបូកបញ្ចូលក្នុងកម្មវត្ថុបណ្តឹងទេ ។
- បើពិបាកក្នុងការគណនាតម្លៃ គឺតុលាការត្រូវកំណត់ដោយឆន្ទានុសិទ្ធិ ។ បើមិនអាចវាយតម្លៃបានត្រូវចាត់ទុកថា ៥,៥០០,០០០ រៀល ។