ដើម្បីជៀសវាងងនូវគ្រោះថ្នាកចរាចរណ៍ យើងត្រូវមានវិធានការខាងក្រោម៖
- ពង្រីងការគោរពច្បាប់ចរាចរណ៍ឪ្យបានតឹងតែង
- ផ្សព្វផ្សាយការយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅតាមសាលារៀន
- មានវិធានតឹងរឹងក្នុងការត្រួតពិនិត្យប័ណ្ណបើកបរនិងមួកសុវត្ថិភាពសម្រាប់អ្នកបើកបរទោចក្រយានយន្ដ
- ធ្វើផ្លូវថ្នល់ឪ្យបានល្អ និងមានការដាក់ផ្លាកសញ្ញាចរាចរណ៍ឪ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃច្បាប់ចរាចរណ៍
- ពិន័យដល់យានយន្តណាដែលផ្ទុកទំនិញហួសកំណត់
- ពិន័យអ្នកបើកបរណាដែលបើកបរលើសល្បឿនកំណត់
- ពិន័យយ៉ាងតឹងរឹងចំពោះជនណាដែលមិនគោរពច្បាប់ចរាចរណ៍
- ពិន័យអ្នកបើកបរណាដែលពិសារគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនពេលកំពុងបើកបរ
- ពិន័យដល់ជនណាដែលប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ
- ពិនិត្យមើលយានយន្តមុនពេលបើកបរ
- មានការប្រុងប្រយ័ត្នក្នុងពេលបើកបរ
- មានការអធ្យាស្រ័យគ្នាក្នុងពេលបើកបរ។