ការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានករណីដូចជា ៖
ក- ករណីរឿងក្តីបញ្ចប់ដោយសម្រេចសេចក្តី ៖
- តុលាការត្រូវសម្រេចសេចក្តីអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីទាំងអស់នៃថ្នាក់នៃការជំនុំជម្រះក្តីនោះ ដោយឆន្ទានុសិទ្ធិ ។
- បើតុលាការជាន់ខ្ពស់បានផ្លាសប្តូរសេចក្តីសម្រេចអង្គសេចក្តីតុលាការត្រូវធ្វើការសម្រេចអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីឡើងវិញ ។
ខ- ករណីរឿងក្តីចប់ដោយមិនធ្វើតាមសេចក្តីសម្រេច ៖
- តុលាការនៃការជំនុំជម្រះលើកទី១ ត្រូវបង្គាប់ឲ្យទទួលបន្ទុកក្នុងការបង់ប្រាក់ប្រដាប់ក្តីនោះ តាមពាក្យសុំដោយដីការសម្រេច ។
- ករណីសះជា ត្រូវបង់តាមការព្រមព្រៀង ។