គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ដូចជា៖
- រៀបចំប្រព័ន្ធទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍
- ស្វែងរកថវិក សម្រាប់ការងារសុវត្ថិភាពចរាចរណ៍
- ចុះធ្វើសវនកម្ម និងត្រួតពិនិត្យទីតាំងតែងកើតមាន គ្រោះថ្នាក់ចរាចរណ៍
- រៀបចំការ អប់រំសុវត្ថិភាពចរាចរណ៍ដល់កុមារ
- រៀបចំច្បាប់ចរាចរណ៍ បទប្បញ្ញត្តិផ្សេងៗនិងពង្រីងការអនុវត្តន៍ច្បាប់
- បណ្ដុះបណ្ដាលអ្នកបើកបរ
- បើកយុទ្ធនាការសាធារណៈអំពីសុវត្ថិភាពចរាចរណ៍
- ធ្វើជាដៃគូជាមួយក្រុមហ៊ុនឯកជន និងអង្គការជាតិ អន្តរជាតិនានា
- និងវាយតម្លៃអំពីតម្លៃ ដែលខូចខាតបណ្ដាលពីគ្រោះថ្នាក់ចរាចរណ៍។