ចំណាត់ថ្នាក់នៃបទល្មើសមាន ៣ ប្រភេទ ។ ដើម្បីកំណត់ថាបទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ គេត្រូវពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារដែលច្បាប់កំណត់សម្រាប់បទល្មើសនោះ ។
- បទឧក្រិដ្ឋ ៖ យោងទៅតាមមាត្រា ៤៦នៃក្រមព្រហ្មទណ្ឌ ក្នុងបទឧក្រិដ្ឋគេមានកំណត់២យ៉ាង ១.ទោសដាក់ពន្ធនាគារអស់មួយជីវិត និងមួយទៀតគឺ ២.អតិបរមានៃទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំឡើងទៅនិងក្រោមឬ ស្មើនឹង៣០ឆ្នាំ ។ ឧទាហរណ៍ ៖ បទរំលោភសេពសន្ថវៈនៅក្នុងមាត្រា២៣៩ ដោយត្រូវដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ។
- បទមជ្ឈិម ៖ នៅក្នុងមាត្រា ៤៧ គឹបទមជ្ឈិម គេបានកំណត់អតិបរមានៃទោសដាក់ពន្ធនាគារលើសពី៦ថ្ងៃ និងក្រោមឬស្មើនឹង៥ឆ្នាំ ។ ឧទាហរណ៍ ៖ បទលួច នៅក្នុងមាត្រា ៣៥៦ ដោយត្រូវដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ។
- បទលហុ ៖ ក្នុងមាត្រា ៤៨គឺយើងមើលទៅលើគោលការណ៍ពីរយ៉ាង ដែលគោលការណ៍ទី១ ត្រូវមើលទៅលើអតិបរមានៃទោសដាក់ពន្ធនាគារគឺមានរយៈពេលក្រោម ឬស្មើ៦ថ្ងៃ ។ ចំណែកគោលការណ៍ទី២ គឺត្រូវមើលទៅលើបទល្មើសដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។ ឧទាហរណ៍ ៖ បទស្រវឹងជាក់ស្តែង ក្នុងមាត្រា ២៩៧ និងបទហៅអ្នកដទៃនៅទីសាធារណៈក្នុងមាត្រា ២៩៨ ។