ប្រាសាទខ្មែរភាគច្រើន បុព្វបុរសយើងសង់បែរមុខទៅទិសខាងកើតដោយមានជំនឿថា ទិសខាងកើតផ្តល់សេចក្តីចម្រើនរុងរឿង លើកលែងតែប្រាសាទអង្គរវត្តដែលបែរមុខទៅទិសខាងលិច ។ ចំពោះការបែរមុខទៅទិសខាងលិចនេះ មានទស្សនៈឬការយល់ឃើញមួយចំនួនលើកឡើងថាៈ
- ទស្សនៈខ្លះយល់ថា បើគេសង់ប្រាសាទនេះបែរមុខទៅទិសខាងកើត គឹជិតស្ទឹងសៀមរាប នាំឲ្យគ្នាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យហើយផ្លូវចូលមករាជធានីអង្គរ ធំនោះនៅទិសខាងលិចស្រាប់
- ទស្សនៈខ្លះទៀត សន្និដ្ឋានថា បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ហាក់ដូចជាបែរខ្នង និងហុចគូទទៅលើប្រាសាទសំខាន់ៗឯទៀត
- អ្នកខ្លះថា បានជាបុព្វបុរសយើងកសាងអង្គរវត្តបែរមុខទៅ ទិសខាងលិច ពីព្រោះប្រាសាទនេះជាប្រាសាទផ្លូវរបស់ព្រះបាទសុរិយាវរ្ម័នទី២ ។