Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-19 09:07

នៅក្នុងការប្របកបវិជ្ជាជីវៈរបស់ខ្លួនមេធាវីត្រូវទទួលខុសត្រូវ បើឃើញថាបើមេធាវ​ីមានកំហុស ។ ការទទួលខុសត្រូវរបស់មេធាវីមានដូចតទៅ ៖

  • ការទទួលខុសត្រូវចំពោះអតិថិជន មេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនអាចត្រូវទទួលខុសត្រូវចំពោះអតិថិជនពីរយ៉ាងគឺ ៖

         ក- ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី បើមេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈអាចត្រូវទទួលខុសត្រូវសងការខូចខាតចំពោះអតិថិជន ។ មេធាវីនោះអាចត្រូវអតិថិជនប្តឹងទៅគណៈមេធាវី និងតុលាការដើម្បីទាមទារការខូចខាតដោយសារកំហុសរបស់មេធាវី ។ ហេតុនេះហើយបានជាតម្រូវឲ្យមេធាវីបង់ប្រាក់ធានារ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនក្នុងវិជ្ជាជីវៈ ។ ដើម្បីឲ្យមេធាវ​ីទទួលខុសត្រូវចំពោះការខូចខាតរបស់អតិថិជនបានលុះត្រាតែអតិថិជនអាចបង្ហាញនូវធាតុបីសំខាន់គឺ ៖

         - មានកំហុសរបស់មេធាវី (ដោយចេតនា ឬអចេតនា) ធ្វើឲ្យអតិថិជនខូចផលប្រយោជន៍

         - មានការខូចខាត ឬខូ​ចផលប្រយោជន៍ពិតប្រកដ

         - ការខូចផលប្រយោជន៍របស់អតិថិជន កើតចេញពីកំហុសរបស់មេធាវី ។

         ខ- ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ មេធាវីប្រឈមមុខក្នុងការទទួលខុសត្រូវ ផ្នែកព្រហ្មទណ្ឌក្នុងករណីដែលមេធាវីរំលោភលើការសម្ងាត់នៃវិជ្ជាជីវៈ ។

  • ការទទួលខុសត្រូវចំពោះសហភាព

         - មេធាវីត្រូវបែងចែកកម្រៃសេវាជូនមេធាវីផ្សេងទៀតតាមកិច្ចព្រមព្រៀងសហការគ្នា ។

         - មេធាវីដើមត្រូវទទួលខុសត្រូវចំពោះមេធាវីដែលទទួលធ្វើ ជាអ្នកឆ្លើយឆ្លងនូវការចេញសោហ៊ុយ បរិលាភ និងកម្រៃធានាក្នុងលក្ខខណ្ឌដែលមានសំអាងពិតប្រាកដ ។

  • ការទទួលខុសត្រូវចំពោះគណៈមេធាវី មេធាវីត្រូវទទួលទណ្ឌកម្មជាបទវិន័យចំពោះការរំលោភបំពានវិធានវិជ្ជាជីវៈនូវ​អំពើដូចខាងក្រោម ៖

         - មានចេតនាបំពានវិធានវិជ្ជាជីវៈ

         - ជួយសហការផ្តល់មធ្យោបាយ ឬសម្រួលដល់មេធាវីបរទេស ឬបុគ្គលដទៃទៀតឲ្យរំលោភបំពានវិធានវិជ្ជាជីវៈ

         - ប្រើប្រាស់ទំនាក់ទំនងជាមួយមេធាវីបរទេស ឬបុគ្គលដទៃទៀតដើម្បីរំលោភបំពានវិធានវិជ្ជាជីវៈ ។

         - ចូលរួមបង្កើត និងសហការជាមួយនឹងរូបវន្តបុគ្គល ឬនីតិបុគ្គល ឬមេធាវីបរទេសដែលមិនមែនជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើការិយាល័យមេធាវី  ឬក្រុមហ៊ុនមេធាវី ឬប្រកបវិជ្ជាជីវៈមេធាវីយកកម្រៃ ។

         - ការមិនបង់ភាគទានជូនគណៈមេធាវី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login