Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:50

ប្រសិនបើបានដឹងថាខ្លួនមានកំហុស តុលាការអនុវត្តអាចសរសេរកែតម្រូវឯកសារលំអិតអំពីវត្ថុ ហើយអាចផ្លាស់ប្តូរតម្លៃលក់អប្បបរមាដោយឆន្ទានុសិទ្ធិបាន (ក្រមនីតិ/ណី មាត្រា ៤៣២ កថា.២)។ ប្រសិនបើម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្តបានដឹងថាមានកំហុស នោះពួកគាត់អាចតវ៉ាទៅតុលាការអនុវត្ត ដោយទាមទារឲ្យផ្លាស់ប្តូរតម្លៃលក់អប្បបរមា និងកែតម្រូវនៅក្នុងឯកសារលំអិតអំពីវត្ថុបាន (ក្រមនីតិ/ណី មាត្រា ៣៤៤ កថា.១) ។ តុលាការអនុវត្តត្រូវធ្វើការបញ្ជាក់ម្តងទៀត នូវរបាយការណ៍វាយតម្លៃ ហើយធ្វើការពិនិត្យអចលនវត្ថុហ៊ីប៉ូតែកម្តងទៀត និងធ្វើការពិនិត្យភស្តុតាងដែលភាគីបានដាក់ឲ្យ ព្រមទាំងធ្វើការបញ្ជាក់អំពីការតវ៉ានោះថាមាន ឬគ្មានហេតុផល។ លើសពីនេះ បើការតវ៉ាមានហេតុផល នោះតុលាការអនុវត្តត្រូវសរសេរកែតម្រូវនៅលើឯកសារលំអិត អំពីវត្ថុព្រមទាំងផ្លាស់ប្តូរតម្លៃលក់អប្បបរមាដោយដីកាសម្រេច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login