កំលាំងជំរុញុំក្នុងការទិញគឺៈ
ពេលយើងសំរេចថា យើងមានចំណង ឬតំរូវការលើផលិតផល ឬសេវាកម្មនោះយើងត្រូវបានជំរុញដោយអ្វីដែលអ្នកម៉ាឃីតកធីងហៅថា កំលាំងជំរុញក្នុងការទិញ ។ កំលាំងជំរុញក្នុងការទិញគឺជាមូលហេតុដែលនាំឲ្យយើងទិញ ។ មានលក្ខណៈវិនិច្ឆ័យបីនៃកំលាំងជំរុញក្នុងការទិញដែលនាំឲ្យអ្នកប្រើប្រាស់ និងទិញផលិតផលឬសេវាកម្មៈ
- កំលាំងជំរុញតាមចិត្តរំភើបៈ កំលាំងជំរុញតាមការរំភើបចិត្ត គឹជាមូលហេតុនៃការទិញផ្អែកលើសញ្ចេតនា ជំនឿឬអាកប្បកិរិយា ។ ការជំរុញតាមក្តីស្រឡាញ់ ការមានឥទ្ធិពល ពិរុទ្ធភាព ភាពភ័យខ្លាច ឬភាពងប់ងល់ តែងតែបង្ខិតបង្ខំអោយអ្នកប្រើប្រាស់ធ្វើការទិញផលិតផល ឬសេវាកម្ម
- កំលាំងជំរុញតាមសមហេតុផលៈ ជួនកាលកំលាំងជំរុញតាមភាពរំភើបចិត្តគឺមិនសមស្របនឹងគ្មានឥទ្ធិពល ។ អ្នកក៏ត្រូវជំរុញដោយមូលហេតុ្សមស្របផងដែរ ។ កំលាំងជំរុញសមហេតុផលគឹជាមូលហេតុនៃការទិញដោយផ្អែកលើភាពពិត ឬតក្កភាព ។កំលាំងជំរុញសមហេតុផលរួមមានកត្តាមួយចំនួនដូចជាការសន្សំសំចៃប្រាក់ ភាពជាប់មាំ និងការសន្សំសំចៃពេលវេលា
- កំលាំងជំរុញតាមការឧបត្ថម្ភៈ កំលាំងជំរុញតាមភាពឧបត្ថម្ភ គឹផ្អែកលើភាពស្មោះត្រង់របស់អតិថិជន ។ វាជំរុញឲ្យអ្នកប្រើប្រាស់ទិញទំនិញ ដែលមានផ្លាកសញ្ញាណាដែលខ្លួនទុកចិត្តបំផុតអ្នកប្រើប្រាស់បង្កើតកំលាំងជំរុញតាមភាពឧបត្ថម្ភសំរាប់ហេតុផលជាច្រើន ។ ការទិញតាមភាពឧបត្ថម្ភគឺមិនសំរាប់តែរបស់ធំដុំ ឬរបស់ថ្លៃនោះទេ ចំណុចសំខាន់ដែលត្រូវចងចាំ អ្នកដែលត្រូវបានជំរុញដោយការឧបត្ថម្ភគឺជាអ្នកជំនួយដ៏ស្មោះនៃផលិតផល សេវាឬផ្លាក់សញ្ញា ។