Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-09 01:42

ការយល់ដឹងពីឥរិយាបថអភិសមាចារម៉ាឃីតធីងមានៈ

  • វប្បធម៌ និងបែបបទសង្គមៈ វប្បធម៌គឹសំដៅចំពោះបណ្តុំតំលៃ គំនិត និងអាកប្បកិរិយានៃមនុស្សមួយក្រុមធំដែលត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀត ។ វប្បធម៌បំរើឲ្យកំលាំងសង្គមផងដែរ ដែលចង្អុលពីសិទ្ធិប្រកបដោយសីលធម៌ និងសេចក្តីយុត្តិធម៌ត្រឹមត្រូវ ។ អត្ថន័យនេះមានន័យថា បទដ្ឋានសីលធម៌វាទាក់ទងនឹងសង្គមណាមួយជាក់លាក់​ ។ ស្តង់ដារទាំងនេះតែងតែឆ្លុះបញ្ចាំងពីច្បាប់ និងបទបញ្ញត្តិទាំងឡាយដែលមានឥទ្ធិពលមកលើឥរិយាបថសង្គម និងសេដ្ឋកិច្ចដែលអាចបង្កើតនូវស្ថានភាពដ៏លំបាកដោយសំពាយសីលធម៌ ។

តំលៃសង្គមទាំងនេះ វាប៉ះពាល់ដល់ទំនាក់ទំនងនៃអភិសមាចារ និងច្បាប់ក្នុងចំណោមបុគ្គល ក្រុមនិងស្ថាប័ន អង្គភាពទាំងឡាយដែលពុកគេបង្កើតឡើង រួមទាំងកិច្ចការពាណិជ្ជកម្មឧទាហរណ៍ ទស្សនជំនួញ ការរក្សាសិទ្ធិ ឈ្មោះផលិតផលឬផ្លាកសញ្ញ និងប៉ាតង់ជាដើម ។ ទាំងនេះបង្ហាញឲ្យឃើញពីកម្មសិទ្ធិបញ្ញានិងឈានដល់ការលុបបំបាត់សិទ្ធិអំណាចរបស់បុគ្គលដែលប៉ង់គិតពីសកម្មភាពអសីលធម៌ និងអំពើផ្ទុយពីផ្លូវច្បាប់ ។

  • វប្បធម៌ជំនួញ និងភារកិច្ចឧស្សាហកម្មៈ វប្បធម៌សង្គម តែងតែផ្តល់នូវមូលដ្ឋានគ្រឹះនៃចំណេះដឹងខាងឥរិយាបថសីលធម៌ នៅក្នុងសកម្មភាពអាជីវកម្ម ។ វប្បធម៌ជំនួញ ត្រូវបានគេបញ្ចូលនូវវិធានប្រសិទ្ធិភាពក្នុងការប្រកួតប្រជែង កំណត់ព្រំដេនរវាងឥរិយាបថប្រកួតប្រជែង និងអភិសមាចារ ( គ្មានក្រមសីលធម៌ ) និងក្រមប្រតិបត្តិក្នុងការងារមុខជំនួញ ។ អ្នកប្រើប្រាស់ដែលមានភាពល្ងង់ខ្លៅមានចំនូនមិនតិចឡើយ ដោយសារក្រុមហ៊ុនមួយចំនួនបានបញ្ចូលនូវវប្បធម៌ជំនួញទៅក្នុងកំរៃជើងសារឈ្មួញកណ្តាល ការធានារ៉ាប់រង និងការការពារឧស្សាហកម្មមិនឲ្យដើរផ្លូវខុស ។
  • អភិសមាចារក្នុងការលក់ដូរៈ ដំណើរការនៃការដោះដូរគឹជាមានសារៈសំខាន់ណាស់ចំពោះទស្សនៈម៉ាឃីតធីង ។ ការដោះដូរប្រកបដោយអភិសមាចាររវាងអ្នកលក់ និងអ្នកទីញ គឹជាលទ្ថផលដែលភាគីទាំងពីរទទួលបាននូវប្រភពប្រសើរដូចគ្នាបន្ទាប់ពីប្រតិបត្តិការមួយកើតឡើង ។
  • អភិសមាចារក្នុងការប្រកួតប្រជែងៈ វប្បធម៌ជំនួញក៏មានផលប៉ះពាល់ ផងដែរទៅលើឥរិយាបថក្នុងការប្រកួតប្រជែង ។ ឥរិយាបថដែលគ្មានអភិមាចារជាទូទៅបំផុតមានពីប្រភេទៈ ទីមួយ ចារកិច្ចជំនួញ គឹជាការប្រមែប្រមូលផ្ទុយពីច្បាប់នូវភាពសម្ងាត់នៃមុខខជំនួញ ឬព័ត៌មានដែលមានកម្មសិទ្ធិអំពីដៃគូប្រជែង ឧទាហរណ៍បទល្មើស លួច បន្លំខ្លួន បង្ហាញព័ត៌មានមិនពិត... ។ ទីពីរ ការស៊ីសំណូក គឹជាឥរិយាបថ នៃការប្រកួតប្រជែងគ្មានអភិសមាចារ  ។ ដូចជាក្លែងបន្លំជាការដូរ បង់ថ្លៃព្រឹក្សាការយក យល់ជំនួយផ្សេងៗជាពិសេសការធ្វើទីផ្សាររបស់រដ្ឋាភិបាល ។
  • វប្បធម៌អង្គភាព និងការរំពឹងទុកៈ វប្បធម៌សង្គម ឆ្លុះបញ្ចាំងពីតំលៃ ជំនឿ និងគោលបំណងរបស់និយោជិកដែលប៉ះទង្គិចដល់ឥរិយាបថរបស់បុគ្កល និងក្រុម  ។ វប្បធម៌គឹជាការស្តែងឲ្យឃើញនៅក្នុងការរំពឹងទុកចំពោះឥរិយាបថអភិសមាចារនៃសីលធម៌ផ្លូវការ និងសកម្មភាពអភិសមាចាររបស់អ្នកគ្រប់គ្រងថ្នាក់កំពូល និងអ្នករួមការងារ ។
  • ក្រមអភិសមាចារ វាជាគោលការអភិសមាចារ និងច្បាប់សីលធម៌ជាផ្លូវការ ។ ក្រមអភិសមាចារ និងគណៈកម្មការធិការ មានការរួមចំណែកដល់មន្រ្តីរដ្ឋាភិបាលនិងគណបក្សនយោបាយ ដែលទាក់ទិនជាមួយអតិថិជន អ្នកផ្គត់ផ្គង ។
  • ឥរិយាបថអភិសមាចាររបស់អ្នកគ្រប់គ្រង និងអ្នករួមការងារៈ ហេតុផលទី២គឺការបំពានក្រមអភិសមាចារ ដែលកើតមាននៅក្នុងឥរិយាបថរបស់អ្នកគ្រប់គ្រងជាមួយនឹងបុគ្គលិករួមការងារ ។ ការតាមដានអ្នកដឹកនាំ និងអ្នកគ្រប់គ្រងនិងវ៉ាស់វែងទំនួលខុសត្រូវ នៃឥរិយាបថដែលគ្មានក្រមអភិសមាចារដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពនីមួយៗ ។
  • ទស្សនៈវិជ្ជាសីលធម៌បុគ្គល និងឥរិយាបថអភិសមាចារ ជាការពិតណាស់ ជំរើសសមាចារវាយោងទៅតាមបុគ្គលដែលធ្វើការសំរេចចិត្តតាមទស្សនៈវិជ្ជាសីលធម៌ ។ អ្នកអាចសិក្សាទស្សនៈវិជ្ជាសីលធម៌បាន លុះត្រាតែយល់ដឹងពីដំណើរការវិវត្តន៍នៃសង្គមជាមុនសិន តាមរយៈញាតិមិត្តនិងក្រុមគ្រួសារនិងប្រភពអប់រំផ្លូវការ ។ វាក៏ទទួលឥទ្ធិពលពីសង្គម អាជីវកម្ម និងវប្បធម៌អង្គភាពដែលបុគ្គលម្នាក់ៗស្វែងយល់ដោយខ្លួនឯង ។
  • ទស្សនៈសិលធម៌និយមៈ ទស្សនៈសីលធម៌និយម គឹជាវិជ្ជានៃសីលធម៌ដែលពិចារណាឲ្យដឹងជាក់ច្បាស់ពីសិទ្ធិរកាតព្វកិច្ចរបស់មនុស្សម្នាក់ៗជាសកល ចន្លោះខ្វះខាតលទ្ធផល  ។ ទស្សនៈវិជ្ជានេះតែកើតមានឡើងនៅក្នុងសិទ្ធិសេរីភាពរបស់អ្នកប្រើប្រាស់ ហើយត្រូវមានទស្សនៈវិទូចរិយាធម៌សង្គមធ្វើការបកស្រាយ  ។
  • ទស្សនៈប្រយោជន៍និយមៈទស្សនៈរើសអើងលើទស្សនៈសីលធម៌ គឹជាទស្សនៈប្រយោជន៍ដែលទស្សនៈវិជ្ជាសីលធម៌ផ្តោតលើ « ភាពល្អឥតខ្ចោះ និងបរិមាណអស្ចារ្យ » ដោយធ្វើការវ៉ាស់ស្ទង់ពីថ្លៃដើម និងអត្ថប្រយោជន៍នៃឥរិយាបថអភិសមាចារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login