ប្រភេទនៃការធ្វើសេចក្តីសំរេចចិត្តៈ ការសម្រេចចិត្ត និងដំណើររបស់វាប្រែប្រួលដោយឡែកៗយោងទៅតាមតំរូវការនៃអ្នកទិញផលិតផល និងស្ថានភាពនៃការទិញ ។ ការសំរេចចិត្តទិញរបស់អ្នកប្រើប្រាស់ត្រូវបានចាត់ថ្នាក់ជាលក្ខណៈវិនិច្ឆ័យបីយ៉ាងធំៗៈ
- ឥរិយាបថឆ្លើយតបដដែលៗ ពាក់ព័ន្ធដល់ការទិញផលិតផលដោយមិនមានការគិតគូរច្រើន ។ ឥរិយាបថប្រភេទនេះគឹអតិថិជនធ្វើសេចក្តីសំរេចសឹងតែដោយស្វ័យប្រវត្តិពីព្រោះគេបានផ្សារភ្ជាប់ជាមួយការសំរេចចិត្តទិញផលិតផលដដែលនេះច្រើនដងរួចមកហើយ ។
- ការធ្វើសេចក្តីសំរេចចិត្តមានព្រំដែន គឺត្រូវបានអនុវត្តដោយអ្នកប្រើប្រាស់ ពេលគេបានស្គាល់និងមានបទពិសោធន៍ក្នុងការទិញផលិតផលណានោះខ្លះហើយ ។ ការនេះកើតឡើងពេលដែលមានផលិតផលថ្មីមួយ ឧទ្ទេសនាមចំពោះអតិថិជនស្រដៀងនិងផលិតផលដែលអ្នកប្រើប្រាស់ធ្លាប់ទិញ ។ ព័ត៌មានិងការវាយតម្លៃបន្ថែមចំពោះផលិតផលថ្មីនេះ គឺសំខាន់បំផុតមុនពេលជ្រើសរើសយក និងសំរេចចិត្តទិញ ។
- ការសំរេចចិត្តធំទូលាយ គឹជាស្ថានភាពនៃការទិញដែលការសំរេចចិត្តពាក់ព័ន្ធដល់ភាពមានថ្លៃខ្ពស់ មិនបានស្គាល់ពីមុន ។