Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-09 01:42

ការយល់ដឹងពីទំនូលខុសត្រូវចំពោះសង្គមក្នុងម៉ាឃីតធីងៈ ទំនួលខុសត្រូវចំពោះសង្គម មានន័យថាអង្គភាពគឺជាផ្នែកមួយនៃសង្គម និងត្រូវបានទទួលខុសត្រូវចំពោះសង្គមលើសកម្មភាពទាំងឡាយរបស់ពួកគេ ដែលចង់ភ្ជាប់ជាមួយនឹងអភិសមាចារ កិច្ចព្រមព្រៀងលើលក្ខណៈនិងទំហំនៃការទទួលខុសត្រូវសង្គមដែលជាញឹកញយវាពិបាកក្នុងការអនុវត្តន៍,ការកំណត់លើតំលៃផ្សេងៗបច្ចុប្បន្ននៅក្នុងសង្គម អាជីវកម្ម និងវប្បធម៌អាជីវកម្មទីទៃពីគ្នា ។

  • ទំនួលខុសត្រូវលើប្រាក់ចំណេញៈ លោក Milton Friedman បានពោលថាម « មានរឿងមួយដែលអាជីវកម្មត្រូវតែគិតគឺទំនួលខុសត្រូវចំពោះសង្គមដើម្បីប្រើប្រាស់ធនធាន អាជីវកម្មមួយត្រូវភ្ជាប់សកម្មភាពរបស់ខ្លួនដើម្បីបង្កើនប្រាក់ចំណេញឲ្យបានយូអង្វែងដូចដែលខ្លួនស្ថិតនៅក្នុងរង្វង់នៃច្បាប់ តែបើសេរីភាពត្រូវប្រកួហតប្រជែងមានលក្ខណៈទុច្ចរិតមិនទៀងត្រង់ អ្នកនឹងមានឈ្មោះថាជាឈ្មួញទុច្ចរិតជាក់ជាមិនខាន ។
  • ទំនួលខុសត្រូវចំពោះម្ចាស់អាជីវកម្មៈ ជាញឹកញយមានការរិះគន់ជាច្រើនពីស្ថានភាពប្រាក់ចំណេញ ដែលដឹកនាំទៅរកលទស្សនៈទូលំទូលាយជាងមុនលើទំនួលខុសត្រូវចំពោះសង្គម  ។ ទំនួលខុសត្រូវចំពោះម្ចាស់អាជីវកម្មគេផ្តោតទៅលើកាតព្វកិច្ចដែលអង្គភាពមួយទទួលផលប៉ះពាល់យ៉ាងខ្លាំងជុំវិញទិសដៅសមិទ្ធិផលរបស់ខ្លួន ។ ដែលឥទ្ធិពលទាំងនោះរួមមានៈ អតិថិជន អ្នកផ្គត់ផ្គង់ នយោជិក និងអ្នកចែកចាយ ។
  • ទំនួលខុសត្រូវចំពោះសង្គមៈ ទំនួលខុសត្រូវចំពោះសង្គមគេផ្តោតទៅលើកាតព្វកិច្ចដែលអង្គភាពមួយមានៈ ( ១ ) ការពារបរិស្ថានធម្មជាតិ ( ២ ) និងសាធារណៈជនទូទៅ ឧទាហរណ៍ៈ ISO 14000 ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login