អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមមាន៖
- ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិត នៅពេលដែលរងហានិភ័យសង្គមនានា
- លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
- រួមចំណែកលើកម្ពស់សុខភាពកម្មករនិយោជិតតាមរយៈការរំលែកហានិភ័យ
- ធានាសិទ្ធិជាមួលដ្ឋានរបស់មនុស្សជាតិ ពិសេសកម្មករនិយោជិតដែលមានចែងក្នុងច្បាប់
- កម្មករនិយោជិតមានក្តីសង្ឃឹមលើការងារក្នុងវិស័យឯកជន ដោយពួកគេយល់ថា មានការធានារ៉ាប់រងនៅពេលជួបហានិភ័យសង្គមនានា ដូចមន្ត្រីរាជការរដ្ឋដែរ។
- កម្មករនិយោជិតទទួលបានការងារប្រពៃតាមរយៈការលើកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាពការងារ និងអនាម័យការងារតាមសហគ្រាសគ្រឹះស្ថាន
- ធ្វើឱ្យមានសុខដុមរមណីយកម្មក្នុងសង្គមជាតិ ពិសេសរវាងកម្មករនិយោជិតនិងនិយោជក
- ចូលរួមការអភិវឌ្ឃន៍សេដ្ឋកិច្ចសង្គមតាមរយៈការវិនិយោគប្រាស់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក។
- ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបានជោគជ័យ
- រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលមានចែងក្នុងចតុកោណទី៣មុំទី៤ទទួលបានជោគជ័យតាមការកំណត់
- និយោជកបានបំពេញករណីកិច្ច គុណធម៌ដោយចែករំលែកផលចំនេញតាមរយៈកាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្តិសុខសង្គម
- បញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់អំពីប្រមុខរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ទាំងបច្ចុប្បន្នក៏ដូចតទៅអនាគត
នៅបណ្តាលប្រទេសជឿនលឿនមូលធនសន្តិសុខសង្គមអាចរួមចំណែកដល់កំណើន នៃផលទុនជាតិ ដូច្នេះប្រព័ន្ធសន្តិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឃន៍សង្គមជាតិ។