Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-15 01:36

ក្រុមហ៊ុនមួយអាចប្រើប្រាស់ដំណោះស្រាយក្នុងការវាយតម្លៃ និងត្រួតពិនិត្យកំលាំងលក់ដើម្បីពិនិត្យមើលការអនុវត្តន៍កម្មវិធីលក់ៈ

  • ការវិភាគការលក់ៈ ទំហំនៃការលក់អាចត្រូវបានគេមើលឃើញតាមរយៈបុគ្គលិកលក់ម្នាក់ៗ ។ លើសពីនេះតួលេខនៃការលក់ជាធម្មតាអាចត្រូវបានគេបែងចែកទៅតាមតំបន់ភូមិសាស្រ្តតាមរយៈផលិតផលនីមួយៗនៃបណ្តាញរបស់វានិងតាមប្រភេទនៃអតិថិជន ។ លទ្ធផលលក់នឹងត្រូវគេធ្វើការប្រៀបធៀបជាមួយកូតានិងការព្យាករណ៍ដែលបានកំណត់នៅក្នុងផែនការលក់
  • ការវិភាគថ្លៃដើមៈ ការកំណត់ថ្លៃដើមនៃមុខងារលក់ផ្សេងៗគ្នាវាជាមធ្យោបាយមួយអាចអោយយើងងាយត្រួតពិនិត្យបាន ។ កត្តាទាំងនេះវាត្រូវឆ្លងកាត់ត្រួតពិនិត្យលើអ្នកលក់ម្នាក់ៗតំបន់នីមួយៗផលិតផលនិងប្រភេទអតិថិជន
  • ការវិភាគឥរិយាបថៈ សមត្ថភាពរបស់អ្នកលក់គឺជាការសំរេចបាននូវទំហំលក់មួយជាក់ស្តែងជួនពេលខ្លះក៏ត្រូវបានបង្គាប់បញ្ជាពីការត្រួតពិនិត្យរបស់តំណាងលក់ណាម្នាក់ ក្នុងស្ថានភាពប្រកួតប្រជែងឬលក្ខខណ្ឌសេដ្ឋកិច្ច ។ ដូច្នេះអ្នកគ្រប់គ្រងទាំងឡាយត្រូវតែមានជំនឿថា វាជាការចាំបាច់ក្នុងការងារវាយតំលៃលើឥរិយាបថជាក់ស្តែងរបស់បុគ្គលិកផ្នែកលក់ឲ្យបានត្រឹមត្រូវដល់ទីបំផុត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login