កត្តាដែលជះឥទ្ធិពលដល់ឥរិយាបថនិងទង្វើរបស់តំណាងលក់ម្នាក់គឹៈ
- អថេរនៃមជ្ឈដ្ឋានៈ យើងមិនអាចធ្វេសប្រហេសលើកំរិតខ្ពស់ក្នុងការជំរុញ និងសមត្ថភាពរបស់បុគ្គលិកលក់បានទេ ព្រោះសមត្ថភាពរបស់ពួកគេអាចសំរេចបាននូវកំរិតខ្ពស់នៃការអនុវត្តន៍ការងារហើយវាអាចទប់ទល់និងកត្តាមជ្ឈដ្ឋានបាន ។ ដូច្នេះលទ្ធភាពដើម្បីឈានដល់ទំហំនៃការលក់មួយជាក់លាក់ក្នុងតំរូវការរបស់ទីផ្សារចំពោះផលិតផលសំរាប់លក់គឺការរុញច្រានឥទ្ធិពលពីកំណើនដៃគូប្រជែងនិងសុខមាលភាពសេដ្ឋកិច្ច ។ ស្រដៀងគ្នានេះដែរ កត្តាផ្សេងទៀតដូចជាសមាសធាតុម៉ាឃីតធីងចំរុះដែលនិយាយគុណភាពផលិតផល និងប្រសិទ្ធិនៃការផ្សាយពាណិជ្ជកម្ម ក៏អាចប៉ះពាល់ដល់លទ្ធភាពរបស់កំលាំងលក់ផងដែរ
- តួនាទីទស្សនៈយល់ដឹងៈ ដើម្បីដំណើរការឲ្យបានពេញលេញ បុគ្គលជាអ្នកលក់ត្រូវយល់ពីភាពចាំបាច់របស់ការងារ និងវិធីសន្មត់ចំពោះការដំណើរការ ។ ទាំងសកម្មភាពនិងឥរិយាបថត្រូវពួនផ្តុំជាការងារជាក់លាក់មួយ ដែលមានការកំណត់យ៉ាងទូលំទូលាយពីការរំពឹងទុកនិងតំរូវការរបស់មនុស្សដទៃទៀតទាំងខាងក្នុងនិងខាងក្រៅអង្គភាព ។ ដូច្នេះតួនាទីឬការងាររបស់អ្នកលក់ត្រូវកំណត់ដោយការរំពឹងទុក និងបំណងប្រាថ្នារបស់អតិថិជន អ្នកគ្រប់គ្រងការលក់ ការប្រតិបត្តិរបស់ក្រុមហ៊ុនព្រមទាំងសមាជិកគ្រួសារ
- សម្បទាៈ សមត្ថភាពរបស់អ្នកលក់ដើម្បីធ្វើសកម្មភាពការងារ វាក៏ត្រូវទទួលរងផងដែរពីចរិតលក្ខណៈបុគ្គលផ្ទាល់ ដូចជាបុគ្គលិកលក្ខណៈបញ្ញា សមត្ថភាព ក្នុងការវិភាគ ។ យើងគិតថាវាមិនជាការពិបាកចំពោះការព្យាយាមរបស់អ្នកទេ ប្រសិនបើអ្នកមានសម្បទាគ្រប់គ្រាន់ ។ កន្លងមកមនុស្សមួយចំនួនមិនធ្លាប់ជោគជ័យលើការលក់ទេ ព្រោះពួកគេមិនមានសម្បទាចំពោះការងារ
- កំរិតជំនាញៈ ទោះបីជាអ្នកលក់មានសម្បទាដើម្បីអនុវត្តន៍ការងាររបស់ពួកគេ និងយល់ដឹងនូវអ្វីដែលពួកគេត្រូវបានរំពឹងទុកក៏ដោយ ពួកគេត្រូវមានជំនាញជាចាំបាច់ដើម្បីអនុវត្តការងារដែលគេតំរូវឲ្យធ្វើ ។ ឧទាហរណ៍ អ្នកលក់ម្នាក់គួរមានចំណេះដឹងច្បាស់លាស់អំពីផលិតផលនិងរបៀបរបបការងារនិងក្នុងតួនាទីជាតំណាងលក់ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជំនាញលក់ដទៃទៀត
- កំរិតនៃការជំរុញទឹកចិត្តៈ បុគ្គលិកលក់មិនអាចសំរេចបានកំរិតខ្ពស់នៃការអនុវត្តន៍ការងារបានទេលុះត្រាតែមានការជំរុញបន្ថែមលើការប្រឹងប្រែងជាចាំបាច់ ។ ការជំរុញទឹកចិត្តបុគ្គលគឺយើងត្រូវពិចារណាពីប្រភេទរង្វាន់ ដូចជាការទូទាត់បន្ថែម ឬការតំឡើងឋានៈនិងការទាក់ទាញតាមរយៈការប៉ាន់ស្មានពីរង្វាន់ដែលពួកគេនិងទទួលបាន ។